រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំអនុគណៈកម្មការការពារ សន្តិសុខ សណ្តាប់ធ្នាប់ និងចរាចរណ៍ នៃគណៈកម្មការដឹកនាំ គ្រប់គ្រងទូកខេត្តកណ្តាល

++++++++ខេត្តកណ្តាល៖ព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ ឯកឧត្តម ណុប ដារ៉ា អភិបាលរង ខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំអនុគណៈកម្មការការពារ សន្តិសុខ សណ្តាប់ធ្នាប់ និងចរាចរណ៍ នៃគណៈកម្មការដឹកនាំ គ្រប់គ្រងទូកខេត្តកណ្តាល កិច្ចប្រជុំនេះមានការចូលរួមពីអាជ្ញាធរក្រុង-ស្រុកដែលពាក់ព័ន្ធនកងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធជាច្រើនរូបផងដែរ។អនុគណៈកម្មការនេះ មានភារកិច្ច៖ការពារ រក្សាសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់សង្គម ចរាចរណ៍ មុន-ក្នុង-ក្រោយ ពិធីបុណ្យទាំងក្នុងភូមិសាស្ត្រខេត្ត និងសហការជាមួយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋ ចាត់តាំងកម្លាំងនគរបាល កងរាជអាវុធហត្ថ សហការការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ ជូនកីឡាករប្រណាំងទូក ទាំងក្នុងពេលអុំទូក ទាំងក្នុងពេលស្នាក់នៅ ធានាបានសុវត្ថិភាពល្អ៕

អត្ថបទទាក់ទង