ខេត្តកណ្តាល៖រសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវ ស៊្រុន ស្រីនាង អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំសន្និបាត ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកណ្តាល កិច្ចប្រជុំនេះមានការចូលរួមពី លោកនាយក នាយករងរដ្ឋបាលខេត្ត ទីចាត់ការចំណុះសាលាខេត្ត និងមន្ត្រីរាជការជាច្រើនរូបផងដែរ។ជាលទ្ធផលអង្គប្រជុំទាំងមូលបានប្រគល់ភារៈកិច្ចជូនដល់ក្រុមការងារចំណុះដើម្បីចាត់ចែងត្រៀមរៀបចំសន្និបាត ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកណ្តាល អោយមានភាពរលូននឹងល្អប្រសើរ៕