រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

អញ្ជើញជួបសំណេះសំណាលជាមួយគណៈកម្មការទូក ដែលត្រូវចូលរួមប្រកួតក្នុង ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះ ព្រះខែ និងអកអំបុក ដែលប្រព្រឹត្តទៅថ្ងៃទី១៤ ១៥ ១៦ ឆ្នាំ២០២៤

ព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈកម្មការទូក ដែលត្រូវចូលរួមប្រកួតក្នុង ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះ ព្រះខែ និងអកអំបុក ដែលប្រព្រឹត្តទៅថ្ងៃទី១៤ ១៥ ១៦ ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល បានធ្វើការណែនាំដល់គណៈកម្មការគ្រប់គ្រងទូក ត្រូវគ្រប់គ្រងចំនួនទូកឲ្យបានល្អ ពិសេសត្រូវណែនាំដល់កីឡាករទូកត្រូវមានវិន័យសណ្ដាប់ធ្នាប់ កុំប្រើអំពើហិង្សា និងត្រូវគោរពបទបញ្ជាផ្ទៃក្នុង ទោះចាញ់ឬឈ្នះ ត្រូវនៅឲ្យចប់កម្មវិធីក្នុងថ្ងៃកាត់ព្រ័ត្រ។ សូមបញ្ជាក់ផងដែរថា៖ សម្រាប់ខេត្តកណ្ដាលមានទូកចំនួន ១០៧ទូក និងមានកីឡាករសរុបចំនួន ៦៥៩០នាក់ ចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក ក្នុងនោះរួមមាន៖ ទូកអុំបុរស ចំនួន ៥៣ទូក, ទូកចែវបុរស ចំនួន១៧ទូក និងទូកខ្នាតអន្តរជាតិ ចំនួន៣៧ទូក។

អត្ថបទទាក់ទង