ខេត្តកណ្ដាល៖ព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវ ស៊ុ្រន ស្រីនាង អភិបាលរងខេត្តកណ្តាល បានអញ្ជើញដឹកនាំ កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃការរៀបចំរបាយការណ៍ធ្វើបទបង្ហាញសមិទ្ធផលនានា របស់រដ្ឋបាលខេត្តកណ្តាល នៅក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី លោក-លោកស្រីនាយកនាយករងរដ្ឋបាលសាលាខេត្ត ទីចាត់ការអង្គភាពចម្រុះសាលាខេត្ត និងលោក-លោកស្រីមន្ត្រីរាជការជាច្រើនរូបផងដែរ។