ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំមន្ទីរជំនាញ និងមន្ត្រីជំនាញចុះពិនិត្យវឌ្ឍនៈភាព មន្ទីរពេទ្យបង្អែកពញាឮ ស្រុកពញាឭ ខេត្តកណ្ដាល។ ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានកោតសរសើរដល់មន្រ្តី បុគ្គលិកសុខាភិបាល ដែលបានខិតខំប្រឹងប្រែង និងលះបង់កម្លាំងកាយចិត្ត ក្នុងការងារបម្រើសេវាសុខាភិបាលជូនប្រជាជន និងត្រូវបន្តស្មារតី សាមគ្គីភាពផ្ទៃក្នុង គោរពវិន័យការងារ ប្រកាន់ ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល ក្នុងការបម្រើសេវា ប្រកបដោយប្រសិទ្ធិភាព គុណភាព សុវត្ថិភាព៕