++++++++++ខេត្តកណ្តាល៖ព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំមន្ទីរអង្គភាពជំនាញ មន្ត្រីពាក់ព័ន្ធអាជ្ញាធរក្រុងតាខ្មៅ ចុះពិនិត្យមើលស្ថានភាព ការស្ដារ ប្រព័ន្ធលូរំដោះទឹក លើបណ្ដោយផ្លូវលេខ២០១ នៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីរកដំណោះស្រាយឱ្យបានទាន់ពេលវេលា។ ក្នុងឱកាសចុះពិនិត្យនេះដែរឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់មន្ទីរអង្គភាព និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវខិតខំពិនិត្យឡើងវិញ នូវប្រព័ន្ធលូបង្ហូររំដោះទឹកតាមមូលដ្ឋាន និងត្រូវរៀបចំគម្របលូអោយតាមស្តង់ដាបច្ចេកទេស និងមានសោភ័ណ្ឌភាព ដើម្បីទប់ស្កាត់ការរាំងស្ទះប្រព័ន្ធបង្ហូរទឹកក្នុងក្រុងតាខ្មៅ ហើយបញ្ហាប្រព័ន្ធលូដោះទឹក គឺជាបញ្ហាសំខាន់ ក្នុងការបញ្ចៀសការស្ទះប្រព័ន្ធបង្ហូរទឹក ដែលនាំឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋទូទៅ។