រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

សិក្ខាសាលាសមាហរណកម្ម និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ស្រុក-ឃុំ (២០២៥-២០២៧) នៅសាលាស្រុកកោះធំ

++++++++++ខេត្តកណ្តាល៖ មន្ទីរផែនការខេត្តកណ្តាលសម្របសម្រួលជាមួយរដ្ឋបាលស្រុកកោះធំ បានបើកសិក្ខាសាលាសមារហណកម្មបីឆ្នាំរំកិល (២០២៥- ២០២៧) នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ ។ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាលបានមានប្រសាសន៍ថា៖ ការរៀបចំសិក្ខាសាលាសមាហរណកម្ម និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលរបស់រដ្ឋបាលស្រុកនៅក្នុងពេលនេះគឺជាការរួមចំណែកគាំទ្រឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀតក្នុងដំណើរការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគរបស់ ក្រុមប្រឹក្សាឃុំ-សង្កាត់ ការរៀបចំបែបនេះនាំមកនូវភាពងាយស្រួលក្នុងការបង្ហាញពីអ្វីមួយដែលបម្រុងនឹងអនុវត្តន៍នៅឆ្នាំខាងមុខ។ចំពោះឃុំ ស្រុក ជារៀងរាល់ឆ្នាំ លទ្ធផលនៅក្នុងសិក្ខាសាលាសមាហរណកម្មផែនការនៅថ្នាក់ ស្រុក ចាប់តាំងពីឆ្នាំ ២០០៣ រហូតដល់ឆ្នាំ ២០២៤ ចំនួនគម្រោងស្នើឡើង និងគម្រោងទទួលបាន គាំទ្រ ជាបន្តបន្ទាប់។ ជាក់ស្តែងគម្រោងស្នើឡើងទូទាំងខេត្តឆ្នាំ២០២៣ សម្រាប់អនុវត្តឆ្នាំ២០២៤ មានចំនួន ៣.៩២៨គម្រោង មាន ០៧វិស័យ រួមមានៈ វិស័យកសិកម្ម ៣៥៧គម្រោង វិស័យអាជីវកម្ម ៥១៨តម្រោង វិស័យអប់រំ ៤៤៣គម្រោង វិស័យសុខភាព ៩២៧គម្រោង វិស័យភាពងាយរងគ្រោះ ១៧៩គម្រោង វិស័យបរិស្ថាន ៦១៩តម្រោង និងវិស័យរដ្ឋបាល និងសន្តិសុខ ៨៨៥គម្រោង ទទួលបានការគាំទ្រ តាមរយៈការចុះកិច្ចព្រមព្រៀងបណ្តោះអាសន្ន ចំនួន ២.៥៧៨គម្រោង ស្មើនឹង ៦៦ភាគរយ។ឯកឧត្តមអភិបាលរងខេត្តបានបន្តទៀតថា៖គម្រោងតម្រូវការជាអាទិភាពរបស់ឃុំទាំង០៦ នៅក្នុងស្រុកកោះធំ ដែលស្នើឡើង ក្នុងឆ្នាំ២០២៤ សម្រាប់អនុវត្តឆ្នាំ២០២៥ និងទទួលបានការគាំទ្រពីមន្ទីរអង្គភាព សង្គមស៊ីវិល និងសប្បុរសជន ទៅតាមលទ្ធភាពនិងធនធានដែលមាន ដើម្បីជួយអភិវឌ្ឍឃុំ សង្កាត់ ឲ្យកាន់តែមានការ រីកចម្រើនបន្ថែមទៀត ហើយសិក្ខាសាលានៅពេលនេះ គឺជាចំណុចជួបគ្នានៃវិមជ្ឈការ និងវិសហមជ្ឈការ ក្នុងគោលបំណងផ្តល់ឱកាសឱ្យមានការផ្សារភ្ជាប់ឱ្យកាន់តែរលូនរវាងដំណើរការកសាងផែនការរបស់ឃុំ ស្រុក ជាមួយផែនការរបស់មន្ទីរជំនាញអង្គការមិនមែនរដ្ឋាភិបាលម្ចាស់ជំនួយដៃគូអភិវឌ្ឍន៍នានាព្រមទាំង សប្បុរសជនទាំងអស់។ឯកឧត្តមសង្ឃឹមថា៖ សិក្ខាសាលានេះនឹងអាចជួយតម្រង់ទិសឱ្យរាល់សកម្មភារបស់រដ្ឋបាលស្រុក មានដំណើរការស្របទៅតាមគោលនយោបាយអភិវឌ្ឍន៍របស់ជាតិ ម្យ៉ាងទៀតសិក្ខាសាលានេះ អាចជួយឱ្យរដ្ឋបាលស្រុកបានរៀនសូត្របន្ថែមពីគ្នាទៅវិញទៅមក ក្នុងការរៀបចំផែនការវិនិយោគទៅឆ្នាំខាងមុខបន្តទៀត។ ថ្លែងក្នុងអង្គសិក្ខាសាលានាឱកាសនោះ លោក ឆែ វណ្ណឌី អភិបាលស្រុកកោះធំបានបញ្ជាក់ថា៖ ក្នុងអាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំ ក្នុងផែនការអភិវឌ្ឍន៍៥ឆ្នាំ ២០២៤-២០២៩ នឹងតម្រូវការរបស់ប្រជាពលរដ្ឋមូលដ្ឋាន តាមរយៈកម្មវិធីវិនិយោគប្រចាំឆ្នាំនីមួយៗនៅឆ្នាំ២០២៤ ឃុំទាំង០៦របស់ស្រុក កំពុងដំណើការក្នុងជំហានទី២ នៃការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៥-២០២៧ ជាក់ស្តែងគម្រោងសកម្មភាពជាអាទិភាពដែលបានស្នើឡើងដោយរដ្ឋបាលឃុំទាំង០៦ មានចំនួន២២៦គម្រោងក្នុងនោះរួមមាន៖១.កសិកម្ម មានចំនួន៣៣គម្រោង ២.អាជីវកម្ម មានចំនួន ២៣គម្រោង ៣.អប់រំ មានចំនួន១៦គម្រោង ៤.សុខភាពមានចំនួន៤៩គម្រោង ៥.ភាពងាយរងគ្រោះមានចំនួន១៤គម្រោង ៦.បរិស្ថានមានចំនួន៣៥គម្រោង ៧.រដ្ឋបាលនិងសន្តិសុខ មានចំនួន៥៦គម្រោង។សូមបញ្ជាក់ថា៖លទ្ធផលគាំទ្រក្នុងសិក្ខាសាលាសរុបរួម ១២៥/២២៦គម្រោង ស្មើនិង៥៥ភាគរយ ក្នុងគម្រោង៨៦/២២៦ គម្រោង ស្មើនិង៣៨ភាគរយ ក្រៅគម្រោង៣៩/២២៦គម្រោង ស្មើនិង១៧ភាគរយ៕ជាក់ស្ដែងទូទាំងស្រុកកោះធំ គម្រោងស្នើឡើងទាំង៧វិស័យសរុប ២៣១គម្រោង រួមមាន:វិស័យកសិកម្ម ៣៨គម្រោង វិស័យអាជីវកម្ម ២៦គម្រោង វិស័យអប់រំ ១៥គម្រោង វិស័យសុខភាព ៦៩គម្រោង វិស័យភាពងាយរងគ្រោះ ១១គម្រោង វិស័យបរិស្ថាន ២៨គម្រោង និងវិស័យរដ្ឋបាល និងសន្តិសុខ ៤៤គម្រោង ទទួលបានការគាំទ្រ តាមរយៈការចុះកិច្ចព្រមព្រៀងបណ្តោះអាសន្នចំនួន ១០១គម្រោង ស្មើនឹង ៤៤ភាគរយ។

អត្ថបទទាក់ទង