រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំស្តីពីការកំណត់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈប្រព័ន្ធផ្លូវ បឹង ទន្លេ ព្រែក អូរ និងអាងស្តុកទឹក

ខេត្តកណ្តាល៖ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំស្តីពីការកំណត់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈប្រព័ន្ធផ្លូវ បឹង ទន្លេ ព្រែក អូរ និងអាងស្តុកទឹក ដែលជាដីសាធារណៈរបស់រដ្ឋ ស្ថិតក្នុងតំបន់វិនិច្ឆ័យ ឃុំព្រែកអញ្ចាញ ឃុំព្រែកដំបង ឃុំស្វាយអំពារ និងឃុំឫស្សីជ្រោយ ស្រុកមុខកំពូល។ កិច្ចប្រជុំនេះមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុក មេឃុំ គ្រប់ឃុំ មេភូមិ គ្រប់ភូមិ និងអ្នកពាក់ព័ន្ធ នៅសាលប្រជុំសាលាមុខកំពូល៕

អត្ថបទទាក់ទង