រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋលេខាធិការ ក្រសួងព័ត៌មាន បញ្ជាក់ថា៖ ការពង្រឹងស្ថាប័ន ការពង្រឹងសមត្ថភាព និងការលើកទឹកចិត្ត មន្ត្រីរាជការ ជាចំណុចសំខាន់ នៃដំណើរការកែទម្រង់រដ្ឋបាល សាធារណៈ

---------ក្នុងឱកាសអញ្ជើញ ដឹកនាំកិច្ចប្រជុំរៀបចំវិភាគមុខងារ ដែលក្រសួងព័ត៌មាន ធ្វើប្រតិភូកម្ម មុខងារថ្មីៗ ដែលមន្ទីរព័ត៌មានខេត្តកណ្តាល កំពង់អនុវត្ត ដែលនេះធ្វើឡើង នៅមន្ទីរព័ត៌មានខេត្ត នាថ្ងៃទី២៩វិច្ឆិកានេះ ឯកឧត្តម រស់ ថាន់សន រដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា៖ការពង្រឹងស្ថាប័ន ការពង្រឹង សមត្ថភាព និងការលើកទឹកចិត្ត មន្ត្រីរាជការ គឺជាចំណុចសំខាន់ នៃដំណើរការ កំណែទម្រង់រដ្ឋបាលសាធារណៈ ដោយផ្តោតលើ ការពង្រឹងគុណភាព ប្រសិទ្ធភាព តាមរយៈ ការវិភាគមុខងារ ជាក់ស្តែង រួមមាន៖ការដាក់អនុវត្តប្រព័ន្ធជ្រើសរើស មន្រ្តីឲ្យចូលបំពេញការងារ ប្រកបដោយ សមត្ថភាព និងបច្ចេកទេស ជំនាញវិជ្ជាជីរៈ ជាដើម ។ ឯកឧត្តម រដ្ឋលេខាធិការ បានកោតសរសើរ វាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរព័ត៌មាន ខេត្តកណ្តាល ដែលបានខិតខំបំពេញ តួនាទីភារកិច្ច របស់ខ្លួន ក្នុងការផលិតនិងផ្សព្វផ្សាយ ព័ត៌មាន បានល្អប្រសើរ។ ទន្ទឹមនិងនោះ ឯកឧត្តម រដ្ឋលេខាធិការ បានធ្វើបទបង្ហាញនូវចំណុចគោលធំៗមួយចំនួន ស្តីពីការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធ , ការពិនិត្យឡើងវិញ មុខងារដែលក្រសួងព័ត៌មាន បានធ្វើប្រតិភូកម្ម នៅមន្ទីរព័ត៌មាន រាជធានីខេត្ត ទៅនិង រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងផ្តល់សេវា វិស័យព័ត៌មាននិងសោតទស្សន៍ ,ការប្រកាស ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅ របស់មន្ទីរព័ត៌មានរាជធានី ខេត្ត និងប្រកាសស្តីពី ការធ្វើប្រតិភូកម្ម ផ្ទេរមុខងារ ការផ្តល់សេវារដ្ឋបាល លើវិស័យព័ត៌មាន រាជធានី ខេត្ត សំដៅធ្វើយ៉ាងណា ដើម្បីជាមូលដ្ឋានគ្រឹះសំរាប់ យកទៅអនុវត្តលើ វិសយ័ព័ត៌មាន សោតទស្សន៍ ឲ្យទទួលបានជោគជ័យ។ ក្នុងកិច្ចប្រជុំនេះដែរ លោក ចាប វន្នី ប្រធានមន្ទីរព័ត៌មាន ខេត្តកណ្តាល បានរាយការណ៍ ពាក់ព័ន្ធនិងស្ថានភាព វិភាគមុខងារ និងរចនាសម្ព័ន្ធ តាមបណ្តាការិយាលយ័និមួយៗ ព្រមទាំងបាន លើកឡើង ពីចក្ខុវិស័យ សំរាប់ឆ្នាំខាងមុខ របស់មន្ទីរព័ត៌មានខេត្ត ធ្វើយ៉ាងណា ឲ្យស្របទៅនិងការវិវត្តន៍ បច្ចេកវិទ្យាទំនើប ឌីជីថល នាពេលបច្ចុប្បន្ន ផងដែរ៕រូបភាព៖ ក្រុមការងារវិទ្យុខេត្តអត្ថបទ៖មុំគឹមអាន

អត្ថបទទាក់ទង