រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំបិទការងារសវនកម្មផ្ទៃក្នុង ផ្នែករដ្ឋបាលស៊ីវិល នៅរដ្ឋបាលខេត្តកណ្ដាល សម្រាប់ការបរិច្ឆេទឆ្នាំ២០២៣

ខេត្តកណ្តាល៖ ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ និងឯកឧត្តម ឌឹម ប៉ូរ៉ា អភិបាលរងខេត្ត តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបិទការងារសវនកម្មផ្ទៃក្នុង ផ្នែករដ្ឋបាលស៊ីវិល នៅរដ្ឋបាលខេត្តកណ្ដាល សម្រាប់ការបរិច្ឆេទឆ្នាំ២០២៣ និងបណ្ដាលឆ្នាំពាក់ព័ន្ធ ដោយមានការចូលរួមពីបណ្ដាលអង្គភាព និងទីចាត់ការចំណុះសាលាខេត្តកណ្តាល និងមន្ត្រីពាក់ព័ន្ធមកពីក្រសួងមហាផ្ទៃផងដែរ។សូមបញ្ជាក់ថា តួនាទីភារកិច្ចរបស់សវនកម្មផ្ទៃក្នុង គឺមានគោលបំណងដើម្បីត្រួតពិនិត្យលើប្រតិបតិ្តការប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់អង្គភាពនីមួយៗ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព គណនេយ្យភាព និងភាពសន្សំសំចៃ ព្រមទាំងការចូលរួមទប់ស្កាត់ការខ្ជះខ្ជាយក្នុងការប្រើប្រាស់ធនធានរបស់រដ្ឋ។ ការចុះធ្វើសវនកម្មផ្ទៃក្នុង គឺជាការជួយជំរុញដល់ការបំពេញការងារប្រកបដោយប្រសិទ្ធភាព និងភាពទទួលខុសត្រូវខ្ពស់របស់អង្គភាពពាក់ព័ន្ធ ដើម្បីផ្ដល់អនុសាសន៍កែលម្អចំណុះខ្វះខាតនានារបស់សវនដ្ឋានឱ្យស្របតាមបទដ្ឋានគតិយុត្តជាធរមាន។

អត្ថបទទាក់ទង