ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្ដាល ព្រមទាំងលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកស្រីជាប្រធាន និងជាអនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងរដ្ឋបាលក្រុង-ស្រុកទាំង១៣ បានចូលរួមប្រជុំតាមប្រព័ន្ធ(zoom) រៀបចំឡើងដោយក្រសួងកិច្ចការនារី ស្តីពីវេទិកាជាតិ «ស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច” ឆ្នាំ២០២៤ ក្រោមប្រធានបទ “ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅមូលដ្ឋាន» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចកិតិ្តសិង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍។