រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ប្រធានមន្ទីរព័ត៌មាន ខេត្តកណ្តាលដាស់តឿនដល់ មន្ត្រីក្រោមឱវាទ យកចិត្តទុកដាក់ គ្រប់គ្រងសាធារណៈមតិ និងក្តាប់ឲ្យបានព័ត៌មានក្លែងក្លាយ ដើម្បីឆ្លើយតប និងវាយបក ឲ្យទាន់ពេលវេលា

----------- ខេត្តកណ្ដាល៖ ប្រធានមន្ទីរព័ត៌មាន ខេត្តកណ្តាល លោក ចាបវន្នី បានដាស់តឿន ក្រើនរំលឹក ដល់មន្រ្តីក្រោមឱវាទ របស់ខ្លួន ត្រូវបង្កើនការយកចិត្តដាក់ខ្ពស់ ក្នុងការគ្រប់គ្រងសាធារណៈមតិ និងក្តាប់បានព័ត៌មានក្លែងក្លាយ ក្នុងខេត្តដើម្បីឆ្លើយតប និងវាយបកឲ្យទាន់ពេលវេលា សំដៅធ្វើឲ្យប្រជាពលរដ្ឋ មានជំនឿជឿជាក់លើគោលនយោបាយ របស់រាជរដ្ឋាភិបាល។ លោកប្រធានមន្ទីរ ដាស់តឿនក្រើនរំលឹក ដូច្នេះខណៈ ដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ របស់មន្ទីរព័ត៌មានខេត្តកណ្តាល នៅថ្ងៃទី៥ឆ្នូនេះ។ ថ្លែងក្នុងកិច្ចប្រជុំនេះ លោកប្រធានមន្ទីរ បានកោតសរសើរវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ត្រីព័ត៌មាន ដែលបានខិតខំប្រឹងប្រែង បំពេញការងាររយៈពេល១ឆ្នាំនេះ ទទួលបាន លទ្ធផលល្អប្រសើរបំផុត។ ទន្ទឹមនិងនោះ លោក ប្រធានមន្ទីរ បានណែនាំ ដល់មន្ត្រីគ្រប់ការិយាលយ័ ទាំងអស់ ត្រូវយកចិត្តទុកដាក់គ្រប់គ្រង សុវត្តិភាព និងសន្តិសុខ ព័ត៌មាន ឲ្យបានល្អ និងត្រូវគិតគូរ រិះរកវិធានការ ឲ្យប្រពន្ធ័បណ្តាញសង្គម ដូចជា ប្រពន្ធ័ facebook youtube tik tok instagram របស់មន្ទីរព័ត៌មានខេត្ត ឲ្យមានប្រជាប្រិយភាព ធ្វើយ៉ាងណា ឲ្យមានអ្នកlike អ្នកshare មានview អ្នកមើល មានបរិមាណកើនឡើង ។នាឱកាសនោះ លោក ប្រធានមន្ទីរបានផ្តាំផ្ញើ ឲ្យថ្នាក់ដឹកនាំ មន្ត្រី ព័ត៌មានទាំងអស់ ត្រូវពង្រឹងតូនាទី របស់ខ្លួន ក្នុងការផលិត និងផ្សព្វផ្សាយព័ត៌មាន ឱ្យបានឆាប់រហ័ស ទាន់ពេលវេលា ដោយប្រកាន់ខ្ជាប់នូវ ក្រមសីលធម៌ ក្នុងការផ្តល់និងផ្សព្វផ្សាយព័ត៌មាន ពិតត្រឹមត្រូវ ច្បាស់លាស់ ជូនដល់ប្រជាពលរដ្ឋ ៕ប្រភព៖ក្រុមព័ត៌មាន វិទ្យុជាតិខេត្តអត្ថបទ៖មុំ គឹមអាន

អត្ថបទទាក់ទង