រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ចុះពិនិត្យទីតាំងបញ្ចេញសំណល់រាវមានពណ៌ ការបំពុលទឹក និងក្លិនចូលក្នុងប្រឡាយលេខ៦១

ខេត្តកណ្តាល៖ព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងតំណាងក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្ត អាជ្ញាធរស្រុកកណ្ដាលស្ទឹង និងអ្នកពាក់ព័ន្ធចុះពិនិត្យទីតាំងបញ្ចេញសំណល់រាវមានពណ៌ ការបំពុលទឹក និងក្លិនចូលក្នុងប្រឡាយលេខ៦១ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកកណ្តាលស្ទឹង របស់ក្រុមហ៊ុន Wansheng (Cambodia) Textile & Laundry Co., Ltd ដែលមានទីតាំងស្ថិតនៅ ភូមិក្រាំងទ្រា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលបានបង្ក និងប៉ះពាល់ដែលការរស់នៅរបស់ប្រជាពលរដ្ឋចំនួន១២ឃុំ ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ក្នុងការចុះពិនិត្យនេះ ឯកឧត្តមអភិបាលខេត្ត បានស្នើដល់ក្រុមហ៊ុនខាងលើ ត្រូវបញ្ឈប់សកម្មភាព ខាងលើនេះជាបន្ទាន់។ព្រោះវាជាផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ប៉ះពាល់បរិស្ថាន និងអនាម័យ។បើក្រុមហ៊ុនខាងលើនៅតែបន្តសកម្មភាពបែបនេះ អាជ្ញាធរខេត្តនិងមានវិធានការតាមផ្លូវច្បាប់៕

អត្ថបទទាក់ទង