រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំវិភាគស្ថានភាពសម្រាប់កសាងផែនការអភិវឌ្ឍន៍ខេត្តរយៈពេល៥ឆ្នាំ (២០២៥-២០២៩)ខេត្តកណ្តាល

++++++ខេត្តកណ្តាល៖ព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារកសាងផែនការខេត្ត បានរៀបចំកិច្ចប្រជុំពិភាក្សាស្ដីពីការវិភាគស្ថានភាពខេត្ត សម្រាប់ការកសាងផែនការអភិវឌ្ឍន៍រយ:ពេលប្រាំឆ្នាំ (២០២៥-២០២៩) ខេត្តកណ្តាល ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរផែនការខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នាយកទីចាត់ការសាលាខេត្ត អាជ្ញាធរ ក្រុង-ស្រុកទាំង១៣។ កិច្ចប្រជុំនេះមានគោលបំណង ដើម្បីអោយអ្នកពាក់ព័ន្ធទាំងអស់ ធ្វើការពិភាក្សា វិភាគស្ថានភាព និងចាត់អាទិភាពអំពីបញ្ហាប្រឈម ដែលកំពុងកើតមាន ឫអាចនឹងកំពុងកើតមាន មូលហេតុ និងដំណោះស្រាយនានា ដែលអាចអនុវត្តន៍បាន នៅក្នុងអាណត្តិក្រុមប្រឹក្សា។ក្រោយពីបានលទ្ធផលនៃការពិភាក្សា រៀបចំចក្ខុវិស័យអភិវឌ្ឍន៍ខេត្ត សម្រាប់អាណត្តិក្រុមប្រឹក្សាខេត្ត ដែលចក្ខុវិស័យអភិវឌ្ឍន៍ខេត្តនេះ និងត្រូវប្រើប្រាស់សម្រាប់តម្រង់ទិសដល់កិច្ចអភិវឌ្ឍន៍ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ៕

អត្ថបទទាក់ទង