ខេត្តកណ្តាល៖ព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ លោកជំទាវ នួន នារតី សមាជិក ក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរង ខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យ ពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាពនិងថវិកាសេវាសង្គមឆ្នាំ២០២៥។កិច្ចប្រជុំនេះមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ ទីចាត់ការចំណុះសាលាខេត្តលោក-លោកស្រី ក្រុមការងារគាំទ្រគម្រោងលើកកម្ពស់វិស័យសេវាសង្គមខេត្តផងដែរ៕