រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំត្រួតពិនិត្យការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅសាលាខេត្តកណ្តាល

++++++++++ខេត្តកណ្តាល៖រសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិកាក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ គ.ស.ច.គ. និងឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅសាលាខេត្តកណ្តាល។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា៖ ក្នុងរយៈពេល០៩ខែ ឆ្នាំ២០២៤នេះ ករណីគ្រោះថ្នាក់ចរាចរណ៍បើប្រៀបធៀបនឹងរយៈដូចគ្នា ឆ្នាំ២០២៣ កន្លងមកនេះ កើតឡើង ១៦៨/១១៨លើក (កើន៥០លើក)ស្មើនឹង៤២% បណ្តាលឲ្យស្លាប់ ១១៣/៦៤នាក់ (កើន៤៩នាក់) ស្មើនឹង៧៧% ស្រី ២២/០៧នាក់ ក្នុងនោះរបួសធ្ងន់ ១៤៤/៧៨នាក់ (កើន៦៦នាក់) ស្មើនឹង៨៥% ស្រី ៤៨/២៤នាក់, របួសស្រាល១០៦/៨៤នាក់ (កើន២២នាក់) ស្មើនឹង២៦% ស្រី៥៨/៤៤នាក់។ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាពពេលមានគ្រោះថ្នាក់ចរាចរណ៍ចំនួន ២៣១/១១៤នាក់ (អ្នកបើកបរ ចំនួន១៣៤/៨១នាក់ និងអ្នករួមដំណើរចំនួន៩៧/៣៣នាក់)ចំណោមអ្នកស្លាប់១១៣នាក់ មានអ្នកបើកបរម៉ូតូ ៨៦នាក់ (មិនពាក់មួក ៥៣នាក់) ស្មើនឹង៦២% អ្នករួមដំណើរម៉ូតូ ១៧នាក់ (មិនពាក់មួក ១២នាក់) ស្មើនឹង៧០%, អ្នកបើកបររថយន្ត ០១នាក់ អ្នករួមដំណើររថយន្ត ០៣នាក់ អ្នកថ្មើរជើង ០៥នាក់ និងអ្នកជិះកង់ ០១នាក់។បណ្តាលឲ្យខូចខាត ៖ រថយន្តសរុបចំនួន ៩៥/៨១គ្រឿង ម៉ូតូចំនួន ១៩៧/១១៤គ្រឿង យានផ្សេងៗ ១០/០១គ្រឿង ។ ឯកឧត្តមបានបន្តទៀតថា៖ បើទោះបីការខិតខំយ៉ាងណាក៏ដោយ ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងបង្កអោយមនុស្សស្លាប់ និងរបួសដែលករណីនេះគឺទាមទារអោយមានការចូលរួមពីគ្រប់មជ្ឈដ្ឋានក្នុងការស្វែងយល់ និងផ្សព្វផ្សាយច្បាប់ចរាចរណ៍។ មានប្រសាសន៍នៅក្នុងឱកាសនោះលោកជំទាវ មឹន មាណវី រដ្ឋលេខាធិកាក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ គ.ស.ច.គ. បានសំដែងនូវការកោតសរសើរ ចំពោះមន្រ្តីជំនាញ និងកម្លាំងចម្រុះទាំងអស់ដែលបានយកចិត្តទុកដាក់ខិតខំបំពេញ ភារកិច្ចរបស់ខ្លួនទទួលបានជោគជ័យប្រកបដោយប្រសិទ្ធភាពខ្ពស់។ លោកជំទាវបានបន្តទៀតថា៖ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាកចរាចរណ៍អោយនៅកម្រិតទាបនោះ ត្រូវបន្តធ្វើការផ្សព្វផ្សាយអោយបានច្រើនបន្ថែមទៀត រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ហើយគ្រប់ស្ថាបនរដ្ឋទាំងអស់ ថ្នាក់ដឹកនាំអង្គភាព ត្រូវតាមដានពិនិត្យមើលដល់មន្រ្តីថ្នាក់ក្រោមអំពីការពាក់មួកសុវត្ថិភាព ពាក់ខ្សែក្រវ៉ាត់រថយន្ត ពេលបើកបរ និងបំផុសអោយមានការចូលរួមអោយកាន់តែច្រើនក្នុងការអនវុត្តច្បាប់ចរាចរណ៍ផ្លូវគោក៕

អត្ថបទទាក់ទង