រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់

ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។++++++++++++++ខេត្តកណ្តាល៖ រសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈ អភិបាលខេត្តកណ្តាល រួមជាមួយមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុងតាខ្មៅ អញ្ជើញចុះពិនិត្យការសាងសង់ផ្លូវបេតុង ចំនួន ២ខ្សែ ទទឹង ៥ម៉ែត្រ បណ្ដោយ ៤៣៥ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ និងទទឹង ៥ម៉ែត្រ បណ្ដោយ ៣១៥ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ ស្ថិតនៅភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតខ្មៅ ខេត្តកណ្តាល។ប្រជាពលរដ្ឋនៅក្នុងភូមិព្រែករាំង១ បានឱ្យដឹងថា កន្លងមកផ្លូវនេះជួបការលំបាកខ្លាំង ក្នុងការធ្វើដំណើរទៅវិញទៅមកប្រចាំថ្ងៃ ពិសេសការដឹកកសិផល ដែលនាំឱ្យជួបការលំបាក នារដូវវស្សាម្ដងៗ ផ្លូវនេះតែងតែរងការជនលិចដោយចំណុចភ្លៀង ហើយនៅពេលនេះរដ្ឋបាលខេត្តកណ្ដាល បានធ្វើការសាងសង់ផ្លូវបេតុងជូនពួកគាត់នៅពេលនេះ ជួយសម្រួលដល់ការធ្វើដំណើររបស់ពួកគាត់ ពិសេសពួកគាត់អស់ក្ដីព្រួយបារម្ភនៅពេលមានភ្លៀងធ្លាក់ម្ដងៗ ពិសេសនៅរដូវប្រសារឈានចូលមកដល់។ ក្នុងឱកាសនោះដែរប្រជាពលរដ្ឋក្នុងភូមិព្រែកសំរោង១ មានការសប្បាយរីករាយ និងសូមថ្លែងអំណរគុណ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដែលបានជួយកសាងផ្លូវជូនពួកគាត់។

អត្ថបទទាក់ទង