លោក ចាប វន្នី រំលឹកដល់មន្ត្រីក្នុងមន្ទីរព័ត៌មានខេត្តកណ្តាល បន្តបង្កើនការផលិតបទយកការណ៍ និងព័ត៌មានទូទៅបន្ថែមទៀតសំរាប់ឆ្នាំថ្មី ដើម្បីទទួលបានការគាំទ្រពីមហាជន.................. ថ្លែងបញ្ជាក់ក្នុងកិច្ចប្រជុំលើការពិនិត្យនិងពិភាក្សាវីដេអូបទយកការណ៍ និងពិនិត្យ-ពិភាក្សាលើកិច្ចការព័ត៌មាន និងសាធារណៈមតិខេត្ត នៅរសៀលថ្ងៃទី ២០ ខែធ្នូនេះ លោក ចាប វន្នី ប្រធានមន្ទីរព័ត៌មានខេត្តកណ្តាល បានរំលឹកបន្ថែមដល់មន្ត្រីក្នុងមន្ទីរព័ត៌មានខេត្តបន្តបង្កើនការផលិតបទយកការណ៍គ្រប់ទម្រង និងព័ត៌មានទូទៅដែលល្អៗ និងមានប្រយោជន៍ដល់ប្រជាជន និងសង្គមជាតិសំរាប់ឆ្នាំថ្មីឆ្នាំ២០២៥ ដើម្បីនៅតែអាចទទួលបានការគាំទ្រពីសំណាក់មហាជនដូចពេលកន្លងទៅ។ លោកប្រធានមន្ទីរព័ត៌មានខេត្តក៏បានស្នើដល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តកណ្តាល ត្រូវបង្កើនសមត្ថភាពទៅលើប្រព័ន្ធបច្ចេកវិទ្យាបន្ថែមទៀត ដើម្បីការផលិតបទយកការណ៍ ក៏ដូចជាព័ត៌មានផ្សេងអាចមានភាពរស់រវើក ទាក់ទាញ និងអាចដើរទាន់សភាពការបច្ចុប្បន្ន ដែលជាសម័យកាលនៃបច្ចេកវិទ្យាAI ដើម្បីជាការចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងព័ត៌មានមានក្នុងការលុបបំបាត់ព័ត៌មានក្លែងក្លាយ តាមរយៈការបង្ហាញនូវព័ត៌មានពិត ច្បាស់លាស់ និងមានប្រយោជន៍ដល់ប្រជាជន ។