+++++++++ខេត្តកណ្ដាល៖នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ឌី សុវណ្ណ អគ្គនាយករង នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការអនុវត្តមុខងារ និងធនធាននៃការផ្ទេរមុខងារចំនួន៥៥ នៃការិយាល័យ២០ វិស័យរបស់មន្ទីរជំនាញដែលបានធ្វើសមាហរណកម្មទៅក្នុងរចនាសម្ព័ន្ធរដ្ឋបាល ក្រុង ស្រុក ខណ្ឌ ដោយមានការអញ្ជើញចូលរួមពី មន្ទីរអង្គភាពពាក់ព័ន្ធ ទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត និងមន្ត្រីជំនាញជាច្រើនរូបផងដែរ។ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា៖ ការផ្ទេរមុខងារចំនួន៥៥ នៃការិយាល័យ២០ វិស័យរបស់មន្ទីរជំនាញ ជូនរដ្ឋបាលក្រុង ស្រុក ខណ្ឌ បានចាប់ផ្តើមអនុវត្តតាំងពីឆ្នាំ២០១៩ ស្របតាមអនុក្រឹត្យ ១៨២,១៨៣ និង១៨៤ អនក្រ.បក ដូចនេះដើម្បីធានាឱ្យបានប្រសិទ្ធភាពការងារ ក្រុមការងារអន្តរក្រសួងរួមមាន៖ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខាធិការដ្ឋានគ.ជ.អ.ប (ក.ម.ត) ត្រូវបានបង្កើតឡើងដោយសេចក្តីសម្រេច លេខ ០៦៧ សហវ. សសរ. អហកចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ដើម្បីបំពេញភារកិច្ចចុះបំពេញបេសកកម្ម នៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងគោលបំណងសិក្សាលម្អិតពីមុខងារ មុខងាររង ធនធានហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ធនធានមនុស្ស វឌ្ឍនភាព និងបញ្ហាប្រឈមនានា ដែលរដ្ឋបាលក្រុង ស្រុក ខណ្ឌ បានជួបប្រទះ និង រៀបចំរបាយការណ៍សរុបលទ្ធផល ជូនថ្នាក់ដឹកនាំពិនិត្យ និងផ្តល់អនុសាសន៍បន្ត។