រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំពិនិត្យសេចចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត(២០២៥-២០២៧)

++++++++ខេត្តកណ្តាល៖ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានបើកកិច្ចប្រជុំពិនិត្យសេចចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត(២០២៥- ២០២៧) សេចក្តីព្រាងក្របខ័ណ្ឌអភិវឌ្ឍន៍ខេត្តនិងសេចក្តីព្រាងកម្មវិធីអភិវឌ្ឍន៍មូលដ្ឋាន នៃផែនការអភិវឌ្ឍន៍ខេត្ត រយៈពេល៥ឆ្នាំ (២០២៥-២០២៩) នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នៅសាលាខេត្តកណ្តាល។ មានប្រសាសន៍ក្នុងឱកាសនោះ៖ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរង ខេត្ត បានមានប្រសាសន៍ថា៖ ដោយអនុវត្តតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងតាមប្រកាសអន្តរក្រសួង គឺក្រសួងមហាផ្ទៃ និងក្រសួងផែនការ ក្រោយពីបោះ ឆ្នោតក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌរួច រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវរៀបចំកសាងផែនការអភិវឌ្ឍន៍សម្រាប់អាណត្តិរបស់ខ្លួននិងរៀបចំកសាងកម្មវិធីវិនិយោគបីរំកិលជារៀងរាល់ឆ្នាំ។ ឯកឧត្តមបានបន្ថែមថា៖ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារកសាងផែនការបានរៀបចំកិច្ចប្រជុំវិភាគស្ថានភាពលើផ្នែកសេដ្ឋកិច្ច សង្គមកិច្ច ការគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ បរិស្ថាន និងផ្នែករដ្ឋបាលសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របស់ខេត្ត ដែលមាន ការចូលរួមពីមន្ទីរ អង្គភាពជុំវិញខេត្តនិងរដ្ឋបាលក្រុង ស្រុក។ ក្នុងនោះយោងតាមលទ្ធផលនៃការវិភាគស្ថានភាពរបស់អ្នកពាក់ព័ន្ធ ក្រុមការងារបូកសរុប បានពិភាក្សាជាមួយមន្ទីរ អង្គភាពនានាជុំវិញខេត្តដើម្បីរៀបចំជាសេចក្តីព្រាងក្របខណ្ឌអភិវឌ្ឍន៍ និងកម្មវិធីអភិវឌ្ឍន៍មូលដ្ឋានសម្រាប់ការ កសាងផែនការអភិវឌ្ឍន៍ខេត្ត រយៈពេល៥ឆ្នាំ ២០២៥-២០២៩ ។ ឯកឧត្តមបានបញ្ជាក់ថា៖កិច្ចប្រជុំនេះមានគោលបំណងសំខាន់គឺដើម្បីពិនិត្យពិភាក្សាកែសម្រួល៖១.សេចចក្តីព្រាងកម្មវិធីវិនិយោគ បីឆ្នាំរំកិលខេត្ត (២០២៥.២០២៧) ២.សេចក្តីព្រាងក្របខ័ណ្ឌអភិវឌ្ឍន៍ខេត្ត និង៣.សេចក្តីព្រាងកម្មវិធីអភិវឌ្ឍន៍មូលដ្ឋាន សម្រាប់ការកសាងផែនការអភិវឌ្ឍន៍ខេត្តរយៈពេល៥ឆ្នាំ២០២៥-២០២៩ មុននឹងដាក់ឯកសារទាំងនេះជូនគណៈអភិបាលខេត្តពិនិត្យផ្តល់យោបល់ នឹងដាក់ជូនក្រុមប្រឹក្សាខេត្តពិនិត្យអនុម័ត។ ឯកឧត្តមបានគូសបញ្ជាក់ទៀតថា៖ដើម្បីឱ្យការរៀបចំក្របខណ្ឌអភិវឌ្ឍន៍ខេត្តនិងកម្មវិធីអភិវឌ្ឍន៍ មូលដ្ឋានរយៈពេល៥ឆ្នាំ ២០២៥-២០២៩មានភាពគ្រប់ជ្រុងជ្រោយ និងមាន ប្រសិទ្ធភាពឯកឧត្តមបានស្នើដល់គ្រប់ភាគីនឹងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ពិភាក្សា ផ្តល់យោបល់ឱ្យបានផុលផុសដើម្បី ក្រុមការងារធ្វើការបូកសរុប និងស្នើមន្ទីរ អង្គភាពពាក់ព័ន្ធរៀបចំក្របខណ្ឌអភិវឌ្ឍន៍និង កម្មវិធីអភិវឌ្ឍន៍មូលដ្ឋាន ឱ្យស្របតាមលទ្ធភាព សមត្ថភាព របស់ខ្លួននិងតាមតម្រូវការជាក់ស្តែងរបស់ប្រជាជន៕

អត្ថបទទាក់ទង