រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការរៀបចំ និងការអនុវត្តថវិកាឃុំ -សង្កាត់

+++++++++ខេត្តកណ្តាល៖ ថ្លែងបើកវគ្គបណ្តុះបណ្តាល ស្តីពីការរៀបចំ និងអនុវត្តថវិកាឃុំ-សង្កាត់ ជូនដល់សិក្ខាកាមជាង ២៧៣នាក់ មកពីបណ្ដាក្រុង-ស្រុកទាំង១៣ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានជំរុញដល់គ្រូឧទ្ទេស និងក្រុមការងារដែលជាគ្រូបង្គោលថ្នាក់ខេត្ត ត្រូវជួយសម្របសម្រួលនិងបង្ហាត់បង្ហាញ ឱ្យច្បាស់ៗនឹងចំៗ នៃមេរៀន ក៏ដូចជានិតិវិធីនៃការអនុវត្តផ្ទាល់ ឱ្យសមស្របនឹងចំណេះជំនាញ ក្នុងការបំពេញកិច្ចការងាររបស់សិក្ខាកាមទាំងអស់ ដែលមានវត្តមានក្នុងវគ្គបណ្តុះបណ្តាលនាពេលនេះ។ ជាពិសេសសូមឱ្យមានការលើកឡើងនូវសំនួរ ក៏ដូចជាបញ្ហាប្រឈមផ្សេងៗ ដើម្បីដោះស្រាយបំពេញបន្ថែម។ឯកឧត្តម ឌឹម បូរ៉ា បានមានប្រសាសន៍ថា ប្រធានបទដែលបានលើកឡើងនៅក្នុងវគ្គបណ្តុះបណ្តាលនេះ គឺជាប្រធានបទមួយដែលដែលមានសារៈសំខាន់បំផុត សម្រាប់លោក-លោកស្រី ដែលជាសិក្ខាកាម ហើយបន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពីការរៀបចំ និងអនុ វត្តថវិកាឃុំ សង្កាត់នេះទៅ សូមសិក្ខាកាមទាំងអស់ត្រូវយកចំណេះដឹងដែលទទួលបានពីវគ្គនេះទៅបំពេញការងារតាមអង្គភាពរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់ ដូច្នេះសូមសិក្ខាកាមទាំងអស់ត្រូវខិតខំយកចិត្ត ទុកដាក់ស្តាប់ និងសាកសួរដេញដោលជាមួយគ្រូឧទ្ទេសឱ្យបានច្រើន ដើម្បីទទួលបានទុកសម្រាប់អនុវត្តជាក់ស្តែងផងដែរ។ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់ថា ការវិនិយោគលើមូលធនមនុស្ស ជាការវិនិយោគដែលទាមទារពេលវេលា និងផែនការយុទ្ធសាស្ត្រច្បាស់លាស់ ព្រមទាំងទាមទារឱ្យមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ទាំងប្រជាពលរដ្ឋ ទាំងរដ្ឋាភិបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យជនជន និងអង្គការសង្គមស៊ីវិលជាដើ ម។ នៅក្នុងក្របខ័ណ្ឌនៃការគ្រប់គ្រងវិស័យសាធារណៈ ដើម្បីធានាបានការអភិវឌ្ឍប្រទេសជាតិ ទាមទារឱ្យមន្ត្រីសាធារណៈទាំងអស់ ត្រូវមានសមត្ថភាពគ្រប់គ្រាន់ និងសមស្រប សំដៅជួយជំរុញដល់មន្ត្រីសាធារណៈទាំងអស់អាចរៀបចំ និងអនុវត្តគោលនយោបាយនានា ក៏ជារៀបចំប្រព័ន្ធបម្រើសេវាសាធារណៈដែលមានលក្ខណៈឆ្លើយតប មានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពស្របតាមបរិបទរបស់ប្រទេសជាតិ។សូមជម្រាបថា ក្នុងវគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាមទាំងអស់ទទួលបានចំណេះដឹងទៅលើ ៥មេរៀនធំៗ ដោយក្នុងនោះមាន៖ មេរៀនទី១ ទិដ្ឋាភាពទូទៅ ទី២.ការអនុវត្តថវិកា ៣.ការរៀបចំគម្រោងថវិការបស់រដ្ឋបាលឃុំ សង្កាត់ ៤.ការរៀបចំគម្រោងថវិការបស់រដ្ឋបាលឃុំសង្កាត់ និងមេរៀនទី៥ បិទបញ្ជីថវិកា២០២៤ និងគ្រោងថវិកា២០២៥ ដោយ មេរៀនទាំង៥នេះ មានផ្អែកលំអិតនៃមេរៀន រហូត២៤ផ្នែកតូចៗ។

អត្ថបទទាក់ទង