រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំស្ដីពី ស្ថានភាពនៃការផ្តល់សេវារដ្ឋបាលក្នុងវិស័យទាំង១៤ នៅអង្គភាពច្រកចេញចូលតែមួយខេត្តកណ្តាល

++++++++++ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល និងឯកឧត្តម បួន ហេង អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំស្តីអំពីស្ថានភាពនៃការផ្តល់សេវារដ្ឋបាលក្នុងវិស័យទាំង១៤ នៅអង្គភាពច្រកចេញចូលតែមួយខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី លោក-លោកស្រីជានាយកទីចាត់ការចំណុះសាលាខេត្ត និងមន្ត្រីរាជការ នៃរដ្ឋបាលសាលាខេត្តជាច្រើនរូបផងដែរ។ ក្នុងឱកាសនោះដែរឯកឧត្តម បួន ហេង មានប្រសាសន៍ថា៖ កិច្ចប្រជុំនេះ មានគោលបំណង ក្នុងការសិក្សា និងពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធរបស់រដ្ឋបាលខេត្ត ក្នុងការស្វែងយល់បន្ថែមអំពីស្ថានភាពនៃការផ្តល់សេវារដ្ឋបាលក្នុងវិស័យ ទាំង១៤ នៅអង្គភាពច្រកចេញចូលតែមួយខេត្តកណ្តាល។

អត្ថបទទាក់ទង