ខេត្តកណ្ដាល ៖ រសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម កឹម បូរី អនុរដ្ឋលេខាធិកាក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញដឹកនាំ កិច្ចប្រជុំស្ដីពីការដោះស្រាយផលប៉ះពាល់នៃការអនុវត្តគម្រោងខេត្ត គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ និងគម្រោងស្ដារប្រឡាយ ៩៦ ខេត្តកណ្ដាល។