រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

និស្សិតឆ្នាំទី៤ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជមួយក្រុម បានចុះមកសិក្សាស្វែងយល់ពីប្រព័ន្ធការងារ និងការគ្រប់គ្រងធនធានមនុស្សនៃមន្ទីរព័ត៌មានខេត្តកណ្តាល ដើម្បីធ្វើជាសារណាបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ

................. ថ្លែងការស្វាគមន៍ចំពោះប្អូនៗនិស្សិតឆ្នាំទី៤ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជមួយក្រុម ដែលបានចុះមកសិក្សាស្វែងយល់ពីប្រព័ន្ធការងារ និងការគ្រប់គ្រងធនធានមនុស្សនៃមន្ទីរព័ត៌មានខេត្តកណ្តាល ដើម្បីធ្វើជាសារណាបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររបស់ខ្លួន នៅថ្ងៃទី ១៦ ខែមករានេះ លោក ចាប វន្នី ប្រធានមន្ទីរព័ត៌មានខេត្តកណ្តាល បានបង្ហាញការស្វាគមន៍យ៉ាងកកក្តៅចំពោះប្អូនៗក្មួយៗដែល ជានិស្សិតនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដែលបានចុះមកសិក្សាស្វែងយល់ពីប្រព័ន្ធការងារ និងការគ្រប់គ្រងធនធានមនុស្សនៃមន្ទីរព័ត៌មាន។ លោកប្រធានមន្ទីរបានធ្វើការពន្យល់ និងបង្ហាញពីសកម្មភាពការងារសំខាន់ៗមួយចំនួនរបស់មន្ទីរព័ត៌មានខេត្តកណ្តាល ដែលបាននឹងកំពុងអនុវត្តន៍ជាប្រចាំថ្ងៃ ដើម្បីផ្តល់ជាធាតុចូលសំខាន់ៗសំរាប់ដល់ប្អូនៗនិស្សិតអាចយកទៅចងក្រង និងរៀបចំធ្វើជាសារណាសំរាប់គាំទ្រដល់បញ្ចប់ថ្នាក់បរិញ្ញាប័ត្ររបស់ប្អូនៗ ។ នៅក្នុងដំណើរមកទស្សនកិច្ចសិក្សា និងស្វែងយល់ប្រព័ន្ធការងារ និងការគ្រប់គ្រងធនធានមនុស្សនៃមន្ទីរព័ត៌មានខេត្តកណ្តាលនៅពេលនេះដែរ និស្សិតឈ្មោះ សំ បញ្ញារស្មី ដែលជាអ្នកដឹកក្រុមនិស្សិតមកនេះ បានបង្ហាញពីការអរគុណដល់លោក ចាប វន្នី ប្រធានមន្ទីរព័ត៌មានខេត្តកណ្តាល ដែលបានទទួលស្វាគមន៍ក្រុមប្អូនយ៉ាងកកក្តៅ បានពន្យល់ និងបង្ហាញពីសកម្មភាពការងារនានាដែលមន្ទីរកំពុងអនុវត្ដ ដោយបានផ្តល់ភាពងាយស្រួលជាច្រើនដល់ក្រុមប្អូនអាចប្រមូលនូវទិន្នន័យ និងព័ត៌មានផ្សេងៗ ដើម្បីគាំទ្រដល់ការធ្វើសារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រនេះ ៕

អត្ថបទទាក់ទង