រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំពិភាក្សាស្តីពីផែនការ ការពារសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន-វៀតណាម

ខេត្តកណ្តាល៖ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ បានដឹកនាំក្នុងកិច្ចប្រជុំពិភាក្សាស្តីពីផែនការ ការពារសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន-វៀតណាម និងផែនការ ការពារក្បួនដង្ហែម៉ុយសាយ និងហែរអ្នកតាក្នុងក្រុងតាខ្មៅ ដែលកិច្ចប្រជុំនេះរៀបចំឡើងនៅសាលប្រជុំសាលាក្រុងតាខ្មៅ ដោយមានការចូលរួមពីកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរក្រុងតាខ្មៅផងដែរ។ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ណុប ដារ៉ា បានជំរុញដល់កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ និងអាជ្ញាធរក្រុងតាខ្មៅ ត្រូវបន្តខិតខំការអនុវត្តគោលនយោបាយ ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព និងត្រូវយកចិត្តរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយតាមទីប្រជុំជន តាមដង់ផ្លូវគ្រប់ច្រកចេញចូល ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍។ ជាពិសេសត្រូវពង្រឹងបន្ថែមការងារប្រចាំបញ្ជាគ្រប់ថ្នាក់ និងការងារផ្តល់ព័ត៌មានឱ្យបានឆាប់រហ័ស ដើម្បីដោះស្រាយឱ្យមានប្រសិទ្ធភាពនូវររាល់ហេតុការណ៍នានាដែលកើតឡើងជាយថាហេតុ ។

អត្ថបទទាក់ទង