ដើម្បីធានាសុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ជូនប្រជាពលរដ្ឋកុំឱ្យមានការកកស្ទះ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានអញ្ជើញចុះត្រួតពិនិត្យវិហារប៉ស៊ែរ វិហារសានថៃជឺ និងវិហារម្ចាស់ស្រុក ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី អាជ្ញាធរក្រុង និងកងកម្លាំងទាំងបី និងអ្នកពាក់ព័ន្ធជាច្រើននាក់។











