រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ របស់មន្ទីរព័ត៌មានខេត្តកណ្តាល

++++++++ ខេត្តកណ្តាល៖ មន្ទីរព័ត៌មានខេត្តកណ្ដាល បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ឆ្នាំ២០២៥នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ កិច្ចប្រជុំនេះគឺ ដើម្បី ពង្រឹងកិច្ចការងាររបស់មន្ត្រី ពង្រឹងសមត្ថភាព និងពិនិត្យដោះស្រាយបញ្ហាប្រឈមនានា។ លោក ចាប វន្នី ប្រធានមន្ទីរព័ត៌មានខេត្ដកណ្តាល បានថ្លែងថា៖ កិច្ចប្រជុំនេះ មានគោលបំណង ដើម្បីបង្ហាញលទ្ធផលការងារដែលសម្រេចបានក្នុងត្រីមាសទី១ ។លោកប្រធានមន្ទីរ បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញការងារយ៉ាងសកម្មរបស់លោក លោកស្រី អនុប្រធានមន្ទីរ លោក លោកស្រី ប្រធាន-អនុប្រធានការិយាល័យជំនាញ និងមន្រ្តីរាជការព្រមទាំងទទួលបានលទ្ធផលផ្លែផ្កា និងមានប្រសិទ្ធភាព ពិសេសការងារចុះយកព័ត៌មាន ផលិតព័ត៌មាន និងផ្សព្វផ្សាយព័ត៌មាន។ លោកប្រធានមន្ទីរព័ត៌មានខេត្ដកណ្តាល ក៏បានជំរុញលើកទឹកចិត្តដល់លោក លោកស្រី អនុប្រធានមន្ទីរ និងមន្រ្តីរាជការទាំងអស់បន្តរួមគ្នាបំពេញភារកិច្ចទៅតាមផែនការ និងទិសដៅការងារការិយាល័យជំនាញដែលបានដាក់ចេញប្រកបដោយគុណភាព និងប្រសិទ្ធិភាពខ្ពស់បំផុត។ លោកប្រធានមន្ទីរសង្ឃឹមថា៖ ទោះបីជាមន្ទីរមានធនធានមនុស្សតិចតួច ក៏មន្រ្តីពាក់ព័ន្ធចំណុះការិយាល័យនីមួយៗមានទំនួលខុសត្រូវចំពោះការងារ សម្រាប់ការអភិវឌ្ឍន៍អង្គភាព និងទទួលការផ្តល់ទំនុកចិត្តពីថ្នាក់ដឹកនាំក្រសួង រដ្ឋបាលខេត្ត និងសាធារណជន។លោកប្រធានក៏បានជំរុញដល់ការិយាលយ័ទាំង៥ ត្រូវយកចិត្តទុកដាក់ពង្រឹងសមត្ថភាពមន្ត្រី តាមជំនាញដើម្បីបង្កើនប្រសិទ្ធិផលការងារ និងត្រូវសម្លឹងរកអ្នកបន្តវេន ជំនួសនៅពេលដែល មន្ត្រីមួយចំនួនត្រូវចូលនិវត្ត ។ ក្នុងឱកាសនោះដែរ លោកប្រធានមន្ទីរបានជំរុញដល់ថ្នាក់ដឹកនាំការិយាលយ័និងមន្ត្រីទាំងអស់ត្រូវត្រៀមគ្រប់លក្ខណៈសម្បត្តិដើម្បីអនុវត្តការងារសំខាន់ៗ ដែលរដ្ឋបាលខេត្តបានដាក់ចុះក្នុងសង្ក្រាន្តឆ្នាំថ្មីដែលនឹងប្រព្រឹត្តទៅ នាថ្ងៃ១៤-១៥-១៦ខែមេសា ខាងមុខនេះអោយទទួលបានជោគជយ័។

អត្ថបទទាក់ទង