រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធក្រោមឱវាទ ចូលរួមកិច្ចប្រជុំពិភាក្សាពីភារកិច្ចត្រៀមរៀបចំព្រះរាជពិធីសម្ពោធប៉ុស្តិ៍សុខភាព “សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី-ព្រះករុណាព្រះមហាក្សត្រ សីហមុនី”

  • 927
  • ដោយ Admin

នៅព្រឹកពុធ ៦កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៩  ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធក្រោមឱវាទ ចូលរួមក្នុងកិច្ចប្រជុំពិភាក្សាពីភារកិច្ចត្រៀមរៀបចំព្រះរាជពិធីសម្ពោធប៉ុស្តិ៍សុខភាព "សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី-ព្រះករុណាព្រះមហាក្សត្រ សីហមុនី" ក្រោម​ព្រះ​រាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​ សម្ដេច​ព្រះ​អភិ​សិរី​សុគន្ធា មហា​សង្ឃរា​ជា​ធិបតី​ បួរ​ គ្រី​ សម្ដេច​ព្រះ​មហា​សង្ឃរាជ​ គណៈធម្មយុត្តិកនិកាយ​ នៃព្រះរាជាណាចក្រកម្ពុជា​ ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​ និង​ឯកឧត្ដម​ ឈិន​ កេតនា​ អនុ​ប្រធាន​អចិន្ត្រៃយ៍​ និង​ជា​អគ្គលេខាធិការ​ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ​-អន្ដរជាតិ ​នៅអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិ ក្នុងបរិវេណពុទ្ធិកសកលវិទ្យាល័យ ព្រះសុរាម្រឹត រាជធានីភ្នំពេញ និងមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងក្រសួង និងស្ថាប័នពាក់ព័ន្ធជាច្រើនផងដែរ។

សូមគោរពជម្រាបជូនផងដែរថានៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គ នឹងយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារប៉ុស្តិ៍សុខភាព នៅវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

អត្ថបទទាក់ទង