រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូន ដល់ប្រជាពលរដ្ឋ ដែលអញ្ជេីញមកពិគ្រោះព្យាបាលជំងឺ ដោយមានការសង្ស័យវិជ្ជមានជំងឺគ្រុនឈិក

  • 744
  • ដោយ Admin

នៅវេលាយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ នេះផងដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងឯកឧត្តម ង៉ែត​ ឆៃលាង​ អនុប្រធានក្រុមការ​ងារ​គណបក្ស​​ចុះមូលដ្ឋានឃុំព្រែកឬស្សី លោកប្រធានមន្ទីរសុខាភិបាលខេត្ត ស្នងការខេត្ត អភិបាលស្រុក សាខាកាកបាទក្រហមខេត្ត ក្រុមគ្រូពេទ្យជំនាញពាក់ព័ន្ធជាច្រើន ចុះសួរសុខទុក្ខនិងពិនិត្យ ព្យាបាលសុខភាព និងនាំយកអំណោយដើម្បីចែកជូន ដល់បងប្អូនប្រជាពលរដ្ឋ ដែលអញ្ជេីញមកពិគ្រោះ ព្យាបាលជំងឺ ដោយមានការសង្ស័យ ជំងឺគ្រុនឈិក ដែលរស់នៅភូមិពាមស្តី ឃុំព្រែកឬស្សី ស្រុកល្វាឯម ខេត្តកណ្តាល ស្ថិតនៅលើឧបដ្ឋានសាលា នៃវត្តជ្រោយស្តី ហៅវត្តពាមស្តី។

ក្រុមគ្រូពេទ្យបាននាំគ្នាបាញ់សំលាប់មូស ដាក់ ថ្នាំអាប៉ែតក្នុងឃុំ ហេីយបានយកចិត្តទុកដាក់តាមដាន និងព្យាបាល គឺអ្នកជម្ងឺបានធូរស្រាល និងជាសះស្បើយ ជាបន្តបន្ទាប់ ដោយឡែក នៅសល់តែ១៩នាក់ ទៀត ក្រុមគ្រូពេទ្យ បាន និងកំពុងយកចិត្តទុកដាក់តាមដាន និងព្យាបាល។

ដោយមើលមើលឃើញពីការខ្វះខាតរបស់ បងប្អូនប្រជាពលរដ្ឋ និងអ្នកជំងឺ ខ្ញុំព្រះករុណា ខ្ញុំបាទ បាននាំយកនូវថវិការបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត និងការរួមចំណែកថវិកាខ្ញុំបាទផ្ទាល់ ព្រមទាំងថវិការរបស់ ឯកឧត្តម ប្រធាន​ក្រុម​ការងារ​គណបក្ស​ចុះជួយឃុំព្រែកឬស្សី ដើម្បីផ្តល់ជូនដល់ ពុកម៉ែ បងប្អូនផ្ទាល់។

ក្នុងនោះ៖ អ្នកជំងឺកំពុងព្យាបាល​ចំនួន១៩នាក់​ បានឧបត្ថម្ភថវិការក្នុងម្នាក់ៗ ២០មុឺនរៀល រីឯអ្នកជំងឺដែលបានព្យាបាលជាសះស្បើយចំនួន ៧២នាក់​ បានឧបត្ថម្ភក្នុងម្នាក់ៗ ៧មុឺនរៀល ដោយឡែកអ្នកចូលរួមជាក្រុមគ្រួសារគាត់ ចំនួន១២៤នាក់​ បានឧបត្ថម្ភថវិកាក្នុងម្នាក់ៗ៧មុឺនរៀលផងដែរ ៕

អត្ថបទទាក់ទង