រសៀលថ្ងៃអង្គារ ៤រោជ ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងសហការី បានជួបប្រជុំពិភាក្សាការងារ ជាមួយតំណាងក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយ ឯកឧត្ដម ទ្រី ម៉េង និងឯកឧត្ដម ជ្រុន ថេរ៉ាវ៉ាត់ រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ និងសហការី នៅសាលប្រជុំសាលាខេត្តកណ្តាល។
គោលបំណងនៃជំនួបពិភាក្សានេះគឺដើម្បីស្វែងរកការគាំទ្របន្ថែម ក៏ដូចជាអនុសាសន៍ពីថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ និងថ្នាក់ដឹកនាំខេត្ត ដើម្បីជម្រុញលើការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក៏ដូចជាការសាងសង់ផ្ទះជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលគាំទ្រដោយអង្គការវ័តធឺអេដ(Water Aid) និងអង្គការលំនៅឋានមនុស្សជាតិកម្ពុជា(Habitat) ឱ្យកាន់តែបានជោគជ័យបន្ថែមទៀត។
ក្នុងកិច្ចប្រជុំជំនួបពិភាក្សានេះដែរ ក៏មានកាចូលរួមពីលោក លោកស្រីប្រធាន អនុប្រធានមន្ទីរអភិវឌ្ឍន៍ខេត្តកណ្តាល និងក្រុមការងារជំនាញពាក់ព័ន្ធ លោកអភិបាលស្រុកអង្គស្នួល និងកណ្តាលស្ទឹង ថ្នាក់ដឹកនាំ និងបុគ្គលិកអង្គការ Water Aid និង Habitat សរុបចំនួន៣៥នាក់។
ជាមួយគ្នានេះដែរ ខ្ញុំបាទ តាងនាម ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តកណ្ដាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកនាយកអង្គការលំនៅឋានមនុស្សជាតិកម្ពុជា(Habitat) ដែលបានសន្យាជួយសាងសង់ផ្ទះចំនួន៨០ខ្នង ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងភូមិសាស្រ្តខេត្តកណ្តាល ផងដែរ៕