ខេត្តកណ្ដាល៖ ឯកឧត្តម គង់់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរក្រុងតាខ្មៅ ចុះពិនិត្យ ទីតាំងត្រៀមរៀបចំធ្វើជាមណ្ឌលចត្តាឡីស័ក នៅបឋមសិក្សា បឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន ក្រពើហា ស្ថិតនៅសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ។
នាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានណែនាំ ដល់អជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំកែលម្អ និងបំពេញបន្ថែម នៅផ្នែកដែលខ្វះខាត ដូចជាប្រព័ន្ធអគ្គិសនី ប្រព័ន្ធទឹកស្អាត បន្ទប់ទឹក បង្គន់អនាម័យ ធ្វើយ៉ាងណាត្រូវ បង្កលក្ខណៈងាយស្រួល ដល់បងប្អូនប្រជាពលរដ្ឋ ដែលត្រូវស្នាក់នៅ ក្នុងអំឡុងពេលធ្វើចត្តាឡីស័ក ឲ្យបានសមរម្យ។