រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម គង់ សោភណ្ឌ័ ចុះត្រួតពិនិត្យទីតាំងលក់បន្លែត្រីសាច់បណ្តោះអាសន្ននៅក្រុងតាខ្មៅ ខណៈផ្សាររដ្ឋក្នុងក្រុងតាខ្មៅត្រូវបានបិទដើម្បីទប់ស្កាត់បញ្ហាកូវីដ

ខេត្តកណ្ដាល៖ ឯកឧត្តម គង់ សោភណ្ឌ័ អភិបាលខេត្តកណ្តាល ព្រមទាំងអជ្ញាធរក្រុងតាខ្មៅ នៅថ្ងៃទី១៧ ខែមេសានេះ បានចុះត្រួតពិនិត្យ និងពង្រឹងសណ្តាប់ធ្នាប់សាធារណៈនៅទីតាំងសម្រាប់ឲ្យបងប្អូនអាជីវករផ្សារតាខ្មៅ លក់ដូរជាបន្លែ ត្រីសាច់ជាបណ្ដោះអាសន្ន ស្ថិតនៅកីឡដ្ឋានខេត្តកណ្ដាល ក្នុងក្រុងតាខ្មៅ ក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល១៤ថ្ងៃនេះ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាល នៃជម្ងឺកូវីដ-១៩ តាមសេចក្តីសម្រេចលេខ៤៩ សសរ ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ របស់រាជរដ្ឋាភិបាលកម្ពុជា។

ខណៈចុះពិនិត្យទីតាំងខាងលើនេះឯកឧត្តមអភិបាលខេត្ត បានធ្វើការណែនាំដល់អាជីវករ ដែលកំពុងលក់នៅទីនេះទាំងអស់ ត្រូវរក្សាអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជាការពាក់ម៉ាស និងលាងដៃជាមួយអាលកុលឲ្យបានញឹកញាប់ ត្រូវលក់ដូរនៅតាមទីតាំងដែលអាជ្ញាធរបានកំណត់។ ជាពិសេសត្រូវមានសណ្តាប់ធ្នាប់ល្អក្នុងពេលលក់ដូរ លក់តែទំនិញណាដែលមានការចាំបាច់ដូចជា ត្រី សាច់ប៉ុណ្ណោះ។ជាមួយគ្នានេះដែរអាជ្ញាធររបស់យើងដែលប្រចាំការនៅទីនេះត្រូវណែនាំដល់ប្រជាពលរដ្ឋដែលមកទិញទំនិញត្រូវតែអនុវត្តឲ្យបានត្រឹមត្រូវតាមវិធានអនាម័យរបស់ក្រសួងសុខាភិបាល ហើយការទិញទំនិញទៀតសោត ត្រូវឲ្យបានលឿនឆាប់ត្រឡប់ទៅផ្ទះវិញ និងកុំមកមនុស្សច្រើនពេកក្នុងពេលតែមួយ ។

អត្ថបទទាក់ទង