រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

អាជីវករ៣៩៨នាក់ លក់ដូរនៅផ្សារបណ្តោះអាសន្ន កីឡដ្ឋានខេត្តកណ្តាល ត្រូវបានយកសំណាក ធ្វើតេស្ត រកមេរោគកូវិដ-១៩

ខេត្តកណ្តាល៖ យ៉ាងហោចណាស់ មានអាជីវករ លក់ដូរបន្លែផ្លែឈើ និងត្រីសាច់ប្រមាណ៣៩៨នាក់លក់ដូរនៅផ្សារបណ្តោះអាសន្ន កីឡដ្ឋានខេត្តកណ្តាល ត្រូវបានយកសំណាក ធ្វើតេស្តរកមេរោគកូវិដ-១៩ ខណះដែល ក្រុមគ្រូពេទ្យរកឃើញ អ្នកឡើងកំដៅ លើសពី៣៧អង្សាសេ ចំនួន១១នាក់។ ក្នុងឱកាសដឹកនាំក្រុមការងារពាក់ពន្ធ័និងក្រុមគ្រូពេទ្យ ចុះប្រមូលយកបងប្អូនអាជីវករ ៣៩៨នាក់ យកសំណាកធ្វើតេស្តរកមេរោគកូវិដ១៩ នៅល្ងាចថ្ងៃទី១៩មេសានេះ ឯកឧត្ដម អភិបាលខេត្តបានបញ្ចាក់ថា៖ការធ្វើតេស្តន៍ នេះប្រើប្រាស់ឧបករណ៍យកសំណាក Rappid Test លទ្ធផល វិជ្ជមាន ឬអវិជ្ជមាន នឹងបង្ហាញភ្លាមៗក្នុងអំឡុង១០-១៥នាទី ក្រោយពីធ្វើតេស្ត ហើយសម្រាប់អ្នកដែលមានលទ្ធផលអវិជ្ជមាន ក្រុមគ្រូពេទ្យ នឹងផ្តល់ជូនលិខិតបញ្ជាក់អំពីសុខភាពជូនភ្លាម នៅកន្លែងយកសំណាកនេះតែម្តង។

ដោយឡែកចំពោះ អាជីវករដែលបានយកសំណាករួច ហើយទទួលលទ្ធផលអវិជ្ជមាន និងមានលិខិតបញ្ជាក់ នឹងត្រូវអនុញ្ញាតឱ្យចូលលក់បន្តនៅក្នុងផ្សារនេះបន្តទៀត។

សំរួលអត្ថបទ៖ មុំ គឹមអាន

រូបថត៖ ឡង់ឌី + តុលា

អត្ថបទទាក់ទង