ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញចុះពិនិត្យទីតាំងបោះដុំបន្លែ សម្រាប់ផ្គត់ផ្គង់ក្នុងភូមិសាស្រ្តក្រុងតាខ្មៅ ដែលមានទីតាំងស្ថិតនៅជាប់ផ្លូវជាតិលេខ២១ ភូមិទួលក្រសាំង សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
សូមបញ្ជាក់ថា ផ្សារបោះដុំបន្លែនេះ សម្រាប់បងប្អូនប្រជាកសិករ នៅស្រុកកៀនស្វាយ ស្រុកស្អាង និងស្រុកកោះធំ ដែលមានកសិផល ហើយមិនមានទីផ្សារសម្រាប់លក់ ពួកគាត់អាចយកបន្លែរបស់ពួកគាត់ មកដាក់លក់ដុំនៅទីនេះ សម្រាប់ធ្វើការចែកចាយផ្គត់ផ្គង់ដល់ភូមិសាស្ត្រក្រុងតាខ្មៅទាំងមូល។