រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

អភិបាលខេត្តកណ្ដាល ឯកឧត្តម គង់ សោភ័ណ្ឌ ចុះពិនិត្យការយកសំណាករបស់កម្មករ កម្មការិនី និងនិយោជិក ក្នុងរោងចក្រមួយកន្លែង ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្ដាល

ខេត្តកណ្ដាល៖ យប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញចុះពិនិត្យ និងសាកសួរសុខទុក្ខ កម្មករ កម្មការិនី និងនិយោជិក ក្នុងរោងចក្រមួយកន្លែង ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្ដាល ដែលមានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ 20 កុម្ភៈ ត្រូវបានក្រុមគ្រូពេទ្យ និងអាជ្ញាធរខេត្ត ធ្វើការយកសំណាកដើម្បីធ្វើតេស្តរកមេរោគកូវីដ-១៩។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានចុះរៀបចំទីតាំងសម្រាប់ស្នាក់នៅជាបណ្ដោះអាសន្ន របស់កម្មករ កម្មការិនី និងនិយោជិក ហើយឯកឧត្តមអភិបាលខេត្ត បានបញ្ជីរដល់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរស្រុក ត្រូវរៀបចំអាហារចំនួន ៣ពេលជូនពួកគាត់ និងថែរក្សាសន្តិសុខសុវត្តិភាពជូនពួកគាត់ឱ្យបានល្អផងដែរ។

អត្ថបទទាក់ទង