រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល អញ្ជើញចុះពិនិត្យដំណើការ នៃការយកសំណាកកម្មករ និយោជិត បម្រើការងារនៅរោងចក្រ បូវឃើរ ហ្គាមេន ហ្វេកធឺរី (ខេមបូឌា) នៅស្រុកអង្គស្នួល

ខេត្តកណ្តាល៖យប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានដឹកនាំក្រុមការងារ និងមន្ត្រីពាក់ព័ន្ធចុះពិនិត្យដំណើការ នៃការយកសំណាកកម្មករ និយោជិត បម្រើការងារនៅរោងចក្រ បូវឃើរ ហ្គាមេន ហ្វេកធឺរី (ខេមបូឌា) នៅស្រុកអង្គស្នួល ខេត្កកណ្ដាល

ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថា រោងចក្រ បូវឃើរ ហ្គាមេន ហ្វេកធឺរី (ខេមបូឌា) នៅ ស្រុកអង្គស្នួល គិតមកទល់ពេលនេះ ក្រុមគ្រូពេទ្យកំពុងបន្តយកសំណាកបងប្អូនកម្មករ រួមទាំងបុគ្គលិក ដើម្បីឲ្យគាត់ធ្វើចត្តាឡីស័កនៅឯផ្ទះ ឬនៅរោងចក្ររបស់គាត់ រយៈពេល ១៤ថ្ងៃ រងចាំលទ្ធផលដែលក្រុមគ្រូពេទ្យបានបង្ហាញថា តើកម្មកររូបណាដែលមានវិជ្ជមាន នោះគ្រូពេទ្យនឹងយកទៅព្យាបាល។

ឯកឧត្តមក៏បានអំពាវនាវដល់កម្មករនិយោជិតទាំងអស់ដែលបម្រើការនៅរោងចក្រខាងលើ ត្រូវមកយកសំណាកដើម្បីពិនិត្យជាបន្ទាន់ បើមិនដូច្នេះទេ មិនអនុញ្ញាតឲ្យចូលធ្វើការឡើយ។ ហើយបងប្អូនកម្មករទាំងអស់ត្រូវអនុវត្តន៍តាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេច​ អគ្គសេនាធិបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ គឺ៣.ការពារ​ និង៣​.កុំអោយបានគ្រប់ៗគ្នា។ក្នុងឱកាសនោះ ឯកឧត្តមក៏បានសំណូមពរដល់បងប្អូនកម្មករ និយោជិតត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដើម្បីខ្លួនយើង គ្រួសារយើង និងសង្គមជាតិយើង អោយជៀសឆ្ងាយពីជំងឺដ៏កាចសាហាវនេះ ៕

អត្ថបទទាក់ទង