រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងអំឡុងពេលនៃការបិទខ្ទប់ ក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ចំនួនជាង២០០គ្រួសារ ទទួលអំណោយពីក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់កំពង់សំណាញ់

ខេត្តកណ្តាល៖ លោកឧកញ៉ា ស្រី ចាន់ថន រួមទាំងអាជ្ញាធរក្រុងតាខ្មៅ អាជ្ញាធរសង្កាត់ និងក្រុមការងារ បានអញ្ជើញចែកអំណោយជាគ្រឿងឧបភោគបរិភោគ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងអំឡុងពេលនៃការបិទខ្ទប់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ដែលស្ថិតក្នុងសង្កាត់ កំពង់សំណាញ់ ក្រុងតាខ្មៅខេត្តកណ្តាល ចំនួនជាង២០០គ្រួសារ នាព្រឹកថ្ងៃទី៣០ មេសា ឆ្នាំ ២០២១។

លោកឧកញ៉ា មានប្រសាសន៍ថានៅក្នុងដំណាក់កាលដ៏លំបាកនេះ ក្រោមការគិតគូរយ៉ាងយកចិត្តទុក្ខដាក់ពីប្រមុខរាជរដ្ឋាភិបាល ក្នុងការបញ្ចប់នូវព្រឹត្តិការណ៍ ២០កុម្ភៈ នេះបាន គឺត្រូវទាមទាឲ្យមានការចូលរួមពីសំណាក់បងប្អូនទាំងអស់គ្នា ដើម្បីឲ្យស្ថានភាពបិទខ្ទប់នេះវិលមករកស្ថានភាពធម្មតាវិញ។

លោកឧកញ៉ា បានធ្វើការសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការអត់ធ្មត់ និងគោរពតាមវិធានការ ៣ការពារ ៣កុំ និងអនុវត្តឲ្យបានតាមសេចក្តីសម្រេចស្តីពីវិធានការដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល អោយបានគ្រប់ៗគ្នាដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍របស់យើង។

សូមបញ្ជាក់ថាអំណោយដែលចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតរួមមាន៖ ទឹកត្រីមួយយួរ, ទឹកស៊ីអ៉ីវមួយយួរ, ត្រីងៀត១គីឡូ ,អង្ករ១០គីឡូ, ត្រីខ១០កំប៉ុង, និងមី២៥កញ្ចប់ និងបានឧបត្ថម្ភនូវ អាល់កុលចំនួន៦កានដល់សាលាសង្កាត់កំពង់សំណាញ់ផងដែរ។

អត្ថបទទាក់ទង