ខេត្តកណ្តាល ៖ នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត បានអញ្ជើញចុះត្រួតពិនិត្យ និងសំណេះសំណាលសួរសុខ ទុក្ខ ព្រមទាំងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ក្នុងការទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ ជូនបងប្អូនជាកម្លាំងចម្រុះកំពុងឈរជើងប្រចាំការនៅតាមមណ្ឌលសកម្មភាពប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅសង្កាត់សិត្បូ ដែលមានមណ្ឌលសកម្មភាពទាំងអស់ចំនួន ១២មណ្ឌលសកម្មភាព ។
ក្នុងឱកាសនេះដែរ លោកជំទាវអភិបាលរងខេត្ត ក៏បានណែនាំបន្ថែមដល់កងកម្លាំង និងអជ្ញាធរ ដែលប្រចាំការនៅតាមមណ្ឌលនីមួយៗ ត្រូវបង្កើនការផ្សព្វផ្សាយ និងណែនាំ ពីវិធីការពារ និងទប់ស្កាត់ ការឆ្លងជំងឺកូវិដ-១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនបន្ថែមទៀត ព្រោះសព្វថ្ងៃជំងឺកូវិដ-១៩ កំពុងរីករាលដាល ។
លោកជំទាវអភិបាលរងខេត្ត បានបន្តថា ចំពោះបងប្អូនណាដែលប្រកបរបរនៅផ្សារដើមគរ គឺត្រូវតែយកសំណាក់ និងក្រោយពេលដែលយកសំណាក់រួម គឺមិនអនុញ្ញាតអោយពួកគាត់ចេញក្រៅ ឬទៅកន្លែងផ្សេងៗនោះទេ គឺត្រូវអោយពួកគាត់ធ្វើចត្តាឡីស័កនៅផ្ទះ ដោយរងចាំលទ្ធផលចេញមកពីការយកសំណាក់ ។
សូមបញ្ជាក់ថា ក្នុងសង្កាត់សិត្បូ មានមណ្ឌលសកម្មភាពប្រយុទ្ធប្រឆាំងកូវិដ-១៩ ចំនួន ១២មណ្ឌល ក្នុងមួយមណ្ឌល ទទួលបាន អង្ករ ៥០គីឡូក្រាម មី ២កេស ម៉ាស់ ២ប្រអប់ ជែលលាងដៃ ១០ដប ទឹកសីុអីុវ ៣យួរ និងថវិកា ១០ម៉ឺនរៀល ៕