ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល និងលោក អូ៑ច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង បានអញ្ជើញចុះត្រួតពិនិត្យ មណ្ឌលចត្តាឡីស័ក នឹងជាមណ្ឌលសម្រាប់ត្រៀមព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលស្ថិតក្នុងវិទ្យាល័័យហ៊ុន សែន កំពង់កន្ទួត ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ។
ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល បានណែនាំឲ្យអជ្ញាធរស្រុក ក៏ដូចជាលោក អភិបាលស្រុកផ្ទាល់ ត្រូវរៀបចំកន្លែងសម្រាក សម្រាប់ពួកគាត់អោយបានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល ។ឯកឧត្ដមបន្តទៀតថា ក្នុងការរៀបចំនេះសំខាន់ត្រូវមានកន្លែងលាងដៃ បន្ទប់ទឹក កន្លែងចោលសម្រាម នឹងត្រូវបំពាក់កាមេរ៉ា សម្រាប់តាមដានអ្នកជំងឺផងដែរ។
គួរបញ្ជាក់ថា នៅក្នុងមណ្ឌលចត្តាឡីស័ក វិទ្យាល័យ ហ៊ុន សែន កំពង់កន្ទួតនេះមានអ្នកកំពុងសម្រាកធ្វើចត្តាឡីស័ក សរុបចំនួន ៦១នាក់ ក្នុងនោះស្រី២៤នាក់។
ឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កព័ទ្ធាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តអោយបានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល ដើម្បីឆាប់បានវិលត្រឡប់ទៅលំនៅឋានវិញ។