ខេត្តកណ្តាល៖ រសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញចុះសំណេះសំណាល និងសាកសួរសុខទុក្ខ បងប្អូនអាជីវករ កំពុងលក់ដូរនៅក្នុងផ្សារកីឡដ្ឋានក្រុងតាខ្មៅ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានណែនាំដល់បងប្អូនអាជីវករ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពាក់ម៉ាសជាប្រចាំ សំអាតដៃជាមួយអាកុល នៅពេលចាប់ឬកាន់របស់អ្វីមួយ ពិសេសនៅពេលទទួលប្រាក់ពីអ្នកទិញ។
ទន្ទឹមនឹងនោះ ឯកឧត្តម ក៏បានណែនាំដល់ អាជ្ញាធរដែលកំពុងប្រចាំការនៅទីនោះ ត្រូវធ្វើការពិនិត្យកំដៅ បាញ់អាកុលជាប្រចាំ មុនពេលបងប្អូនប្រជាពលរដ្ឋចូលទិញម្ហូបអាហារនៅក្នុងផ្សារ។