ខេត្តកណ្ដាល៖ រសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល រួមដំដើរដោយ ឯកឧត្តម អភិបាលរងខេត្ត កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរស្រុកអង្គស្នួល បន្តចុះផ្ដល់ស្បៀងអាហាររបស់ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកណ្ដាល ជូនដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ក្រហម ចំនួន ១៥១គ្រួសារ និង៩៩១ បន្ទប់ជួល ក្នុងភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ក្នុងភូមិពងទឹក សូមមានការអត់ធ្មត់ និងចូលរួមធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ដើម្បីកាត់ផ្ដាច់នូវខ្សែចម្លងមេរោគកូវីដ-១៩ ក្នុងតំបន់នេះ ក្នុងគោលបំណងឱ្យតំបន់នេះ វិលទៅរកភាពប្រក្រតីធម្មតាឡើងវិញ។ ជាងនេះទៀត សូមបងប្អូនរួមគ្នាអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ នាយករដ្ឋមន្ត្រី រួមមាន ៣ការពារ ៣កុំ ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សំដៅឈានដល់ការបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈឱ្យបាននាពេលខាងមុខ។
ស្បៀងដែលត្រូវបានផ្ដល់ជូនប្រជាពលរដ្ឋ ក្នុងភូមិពងទឹក ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ១៥ គីឡូក្រាម មី ១ កេស ត្រីខ ១ យួរ ទឹកស៊ីអ៊ីវ ១ យួរ និងម៉ាស់ ១ ដុំ។