រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់ប្រជាពលរដ្ឋ​ក្រីក្រចំនួន១២០គ្រួសារ មកពីភូមិថ្មី១ សង្កាត់​តាខ្មៅ

ខេត្តកណ្តាល៖ល្ងាចថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាលសួរសុខទុក្ខ​ និងនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់ប្រជាពលរដ្ឋ​ក្រីក្រចំនួន១២០គ្រួសារ មកពីភូមិថ្មី១ សង្កាត់​តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តក៏បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខពីសម្តេចមហាសេនាបតីតេជោ ហ៊ុន សែន ផ្ញើជូនបងប្អូន ប្រកបដោយក្តីនឹករលឹក និងបានសំណូមពរដល់អាជ្ញាធរឲ្យអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការអត់ធ្មត់ និងគោរពតាមវិធានការ ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ១៩ និងកាត់ផ្តាច់នៃការឆ្លងនៃព្រឹត្តិការណ៍ ២០ កុម្ភៈ ឲ្យឆាប់បានវិលទៅរកស្ថានភាពធម្មតាវិញ។

ឯកឧត្តមបន្តថា អំណោយដែល បាននាំយកមកចែកជូនបងប្អូននាពេលនេះ គ្រាន់តែអាចជួយសម្រាលទុក្ខលំបាករបស់ បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ គ្រប់រូបពីសំណាក់ប្រមុខថ្នាក់ដឹកនាំ។

ឯកឧត្តម អភិបាលខេត្ត បានសំណូមពរ ដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ការ ការពារខ្លួនពីជំងឺកូវីដ១៩ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តយកចិត្តទុកដាក់ អំពីអនាម័យ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅ ក្នុងមូលដ្ឋាន ឱ្យចេះការពារខ្លួនពីជំងឺរលាកផ្លូវដង្ហើម កូវីដ១៩ ដោយកុំមានការប្រមូល ផ្ដុំជួបជុំ ជាក្រុម និងត្រូវអនុវត្តន៍តាមបទបញ្ជារបស់រាជរដ្ឋាភិបាល និង វិធាននានារបស់ក្រសួង សុខាភិបាលអោយបានជាប់ជានិច្ច៕

អត្ថបទទាក់ទង