រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ប្រជាពលរដ្ឋចំនួន ១៧២ គ្រួសារ ក្នុងអគារវប្បធម៌ ទទួលអំណោយពីរដ្ឋបាលខេត្តកណ្ដាល

ខេត្តកណ្ដាល៖ រសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញចុះសុខទុក្ខ សំណេះសំណាល និងនាំយកស្បៀងអាហារ ឧបត្ថម្ភដល់ប្រជាពលរដ្ឋចំនួន ១៧២ គ្រួសារ ក្នុងតំបន់អគារវប្បធម៌ ស្ថិតក្នុងតំបន់ក្រហម ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ទាំង ១៧២គ្រួសារ សូមមានការអត់ធ្មត់ និងចូលរួមធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ដើម្បីកាត់ផ្ដាច់នូវខ្សែចម្លងមេរោគកូវីដ-១៩ ក្នុងតំបន់អគារវប្បធម៌នេះ ក្នុងគោលបំណងឱ្យតំបន់នេះ វិលទៅរកភាពប្រក្រតីធម្មតាឡើងវិញ។

អំណោយដែលរដ្ឋបាលខេត្តផ្ដល់ជូនទាំង ១៧២ គ្រួសាររួមមាន៖ អង្ករ​ ១០គីឡូក្រាម​ សាច់ជ្រូក​១គីឡូក្រាម​ ត្រី​ងៀត​ ១គីឡូក្រាម​ ស្ពៃក្ដោប​ ១គីឡូក្រាម​ ត្រឡាច​ ១គីឡូក្រាម​ ខ្ទឹម​បារាំង​ ១គីឡូក្រាម​ ក្រូចឆ្មា​ កន្លះគីឡូក្រាម​ ពងទា​ ១៥គ្រាប់​ ប៊ីចេង​ ២,៥ខាំ​ ស្កសរ​ ០,៥​ គីឡូក្រាម​ អំបិល​ ០,៥​ គីឡូក្រាម​ ទឹកត្រី​ ១យួរ​ និងឆៃ​ប៉ូវ​ ១គីឡូក្រាម​​។

អត្ថបទទាក់ទង