រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

តំណាងលោកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ ប្រធាន​អគ្គនាយកក្រុមហ៊ុន អាយ អិន ជី ហូលឌីង និងលោកជំទាវបាននាំយកគ្រឿងឧបភោគបរិភោគ ជូនរដ្ឋបាលខេត្តកណ្តាល ដើម្បីទៅដោះស្រាយជី​វ​ភា​ពជូនប្រជា​ព​លរដ្ឋប្រឈម​​បញ្ហាជំងឺឆ្លងកូវីដ-​១៩ ក្នុងខេត្តកណ្ដាល

ខេត្តកណ្តាល៖ នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល អញ្ជើញទទួលអំណោយពី តំណាងលោកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ ប្រធានអគ្គនាយកក្រុមហ៊ុន អាយ អិន ជី ហូលឌីង និងលោកជំទាវ ដើម្បីយកទៅដោះស្រាយជីវភាពជូនប្រជាពលរដ្ឋក្នុងខណ:ដែលកំពុងនឹងប្រឈមបញ្ហាជំងឺឆ្លងកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្តាល។

ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា អំណោយដែលបានមកនាពេលនេះ គឺពិតជាសំខាន់សម្រាប់ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងអ្នកដែលបានរងនៅផលប៉ះពាល់ពីជំងឺកូវិដ-១៩ ពិសេសសម្រាប់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅទូទាំងខេត្តកណ្តាល។

ឆ្លៀតឱកាសនេះ ឯកឧត្តមអភិបាលរងខេត្ត បានថ្លែងអំណរគុណជូនចំពោះទឹកចិត្ត និងកាយវិការដ៏ប្រពៃ របស់លោកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ ប្រធានអគ្គនាយកក្រុមហ៊ុន អាយ អិន ជី ហូលឌីង និងលោកជំទាវ ដែលជាសប្បុរសជនដែលបានប្រគល់អំណោយជាគ្រឿងឧបភោគបរិភោគ ជូនដល់រដ្ឋបាលខេត្តកណ្ដាល ដែលនេះជាការបង្ហាញពីការយកចិត្តទុកដាក់ និងគិតគូដោះស្រាយបញ្ហាជូនបងប្អូនប្រជាពលរដ្ឋ កំពុងជួបការលំបាកបានទាន់ពេលវេលា និងគ្រប់កាល:ទេស:ទាំងអស់ ដើម្បីចូលរួមសម្រាលទុក្ខលំបាកក្នុងគ្រាដែលប្រទេសជាតិកំពុងប្រឈមបញ្ហាជំងឺឆ្លងកូវីដ-១៩ ។

សូមបញ្ជាក់ថា៖ អំណោយដែលរដ្ឋបាលខេត្តកណ្ដាល ទទួលបាន រួមមាន៖ ទឹកសុទ្ធ៥.០០០យួរ ត្រីខ៥០កេសធំ និងអាល់កិលចំនួន៣០កាន៕

អត្ថបទទាក់ទង