រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី ២៤ អាណត្តិទី ៣

ខេត្តកណ្តាល៖ព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកណ្តាល បានបើកកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី ២៤ អាណត្តិទី ៣ ដែលមានរបៀបវារៈសំខាន់ៗមួយចំនួនដូចខាងក្រោម៖

១-ពិនិត្យ ពិភាក្សា និងអនុម័ត លើកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៣ អាណត្តិទី៣ របស់ ក្រុមប្រឹក្សាខេត្ត

២-ពិនិត្យ ពិភាក្សា និងអនុម័ត លើរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០២១ ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលខេត្ត

-របាយការណ៍វឌ្ឍនភាពស្ដីពីការអនុវត្តផែនការទប់ស្កាត់ជំងឺកូវីដ-១៩ ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភះ ក្នុងដំណាក់កាលមុនពេលបិទ ក្នុងពេល និងក្រោយពេលបិទខ្ទប់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

-ក្រុងតាខ្មៅ ខេត្តកណ្ដាល នាថ្ងៃទី០៦ ខែឧសភា ឆ្នាំ ២០២១

៣-ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងដីកាកែសម្រួលស្តីពីបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាខេត្ត កណ្តាល អាណត្តិទី៣

៤-ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងដីកាកែសម្រួលស្តីពីបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាខេត្ត កណ្តាល អាណត្តិទី៣៥

-ពិនិត្យ ពិភាក្សា និងអនុម័ត លើប្រតិទិនកិច្ចប្រជុំសាមញ្ញ ឆ្នាំទី៣ (១២ខែ) អាណត្តិទី៣ ពីខែមិថុនា ឆ្នាំ២០២១ ដល់ ខែឧសភា ឆ្នាំ២០២២ របស់ក្រុមប្រឹក្សាខេត្តកណ្តាល

៦-ពិនិត្យ ពិភាក្សា និងអនុម័ត លើតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់ សេវារដ្ឋបាល ដើម្បីឧបត្ថម្ភជូនមន្រ្តីរដ្ឋបាលខេត្ត សម្រាប់ខែឧសភា ឆ្នាំ២០២១៧

-កំណត់កាលបរិច្ឆេទសម្រាប់កិច្ចប្រជុំសាមញ្ញលើកទី២៥ របស់ក្រុមប្រឹក្សាខេត្ត៖

៧-កំណត់កាលបរិច្ឆេទសម្រាប់កិច្ចប្រជុំសាមញ្ញលើកទី២៥ របស់ក្រុមប្រឹក្សាខេត្ត៖

៨-ផ្សព្វផ្សាយ ៖-អនុក្រឹត្យលេខ ៦៥អនក្រ.បក ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពី ការអនុវត្តអាករលើតម្លៃបន្ថែមចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

-ប្រកាសអន្ត្តរក្រសួង លេខ ១០៤៥ប្រក ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ រវាងក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការពិន័យអន្តរការណ៍ចំពោះបុគ្គលដែលមិនគោរពវិធានការ រដ្ឋបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងកូវីដ១៩ និងជំងឆ្លងកាចសាហាវ និងប្រកបដោយ គ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ។

-សេចក្តីសម្រេចលេខ ៦១សសរ ចុះថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពី ការបញ្ចប់ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ចាប់ពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ តទៅ ដោយជំនួសមកវិញនូវវិធានការថ្មីសំដៅបង្ការការឆ្លងរាលដាលនៃជំងឺ កូវីដ១៩ របស់គណៈអភិបាលរាជធានីភ្នំពេញ សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងរបស់គណៈ អភិបាលខេត្តកណ្តាល សម្រាប់ភូមិសាស្ត្រក្រុងតាខ្មៅ ។

-សេចក្តីណែនាំ ០០៤ សហវ.អថ ចុះថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ស្តីពីការធ្វើវិចារណកម្ម និងការពង្រឹងប្រសិទ្ធភាពចំណាយថវិកាថ្នាក់ជាតិសម្រាប់អនុវត្ត ច្បាប់ស្តីពីហរិញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ។

-សេចក្ដីសម្រេចលេខ ០៨៥ស.ស.រ ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ស្ដីពី ការកំណត់ជា ‘’តំបន់ក្រហម” និង”តំបន់លឿង’’ ក្នុងភូមិសាស្រ្តក្រុងតាខ្មៅ នៃខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ ។

-ផែនការយុទ្ធសាស្រ្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សំដៅបង្កើតឲ្យមាននូវភាពស៊ាំ សង្គម-សេដ្ឋកិច្ចនៅកម្ពុជា ក្នុងឆ្នាំ ២០២១ ។

-ប្រកាសអន្តរក្រសួងលេខ ១០៤៦ប្រ.ក ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ រវាងក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការបែងចែកចំណូលពីការពិនិ័យជាប្រាក់ចំពោះអំពើមិន គោរពវិធានការរដ្ឋបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

៩-បញ្ហាផ្សេងៗ

អត្ថបទទាក់ទង