រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កងអន្តរាគមន៍លេខ០២ នៃបញ្ជាការដ្ឋានទ័ពពិសេសកងទ័ពជើងគោកកម្ពុជា បាញ់ថ្នាំសម្លាប់មេរោគ នៅវិទ្យាល័យ ថ្នល់ទទឹង ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល

ខេត្តកណ្តាល ៖ រសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល បានចុះពិនិត្យស្ថានភាពមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩បឋម និងក្រុម ការងារបាញ់ថ្នាំសម្លាប់មេរោគ របស់កងអន្តរាគមន៍លេខ០២ នៃបញ្ជាការដ្ឋានទ័ពពិសេសកងទ័ពជើងគោក កម្ពុជា នៅវិទ្យាល័យ ថ្នល់ទទឹង ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល ក៏បានអញ្ជើញចុះពិនិត្យមណ្ឌលត្រៀមព្យាបាលអ្នកជំងឺកូវីដ-១៩បឋម នៅមណ្ឌល បឋមសិក្សា ហ៊ុនសែន ថ្នល់ទទឹង នៅស្រុកអង្គស្នួល ខេត្តកណ្តាល ផងដែរ ។

គួរបញ្ជាក់ថា ក្នុងមណ្ឌលសម្រាកព្យាបាលបឋម នៅវិទ្យាល័យហ៊ុន សែនថ្នល់ទទឹង ស្រុកអង្គស្នួលខេត្តកណ្តាល មានអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩សរុបចំនួន ១២៦នាក់ ក្នុងនោះស្រី៩៤នាក់។

អត្ថបទទាក់ទង