រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល ដឹកនាំក្រុមការងារសួរសុខទុក្ខបុគ្គលិកពេទ្យដែលយកសំណាកធ្វើតេស្តរក មេរោគកូវីដ-១៩ រងរបួសរលាកអាល់កុល ខណៈពេលកំពុងបំពេញការងារ

ខេត្តកណ្តាល៖ព្រឹកថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២១ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ បុគ្គលិកពេទ្យដែលយកសំណាកធ្វើតេស្តរក មេរោគកូវីដ-១៩ រងរបួសរលាកអាល់កុល ខណៈពេលកំពុងបំពេញការងារ ។

លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត​បានសំដែង​នូវ​ការសោកស្តាយ​ និងអាណិតអាសូរចំពោះ​ហេតុការណ៍ ដែល​បានកើត​ឡើងមកលើ​គ្រូពេទ្យរបស់យើង។

ក្នុងឱកាសនោះ លោកជំទាវ អភិបាលរងខេត្តបានអរគុណដល់ក្រុមគ្រូពេទ្យដែលយកសំណាកធ្វើតេស្តរកមេរោគ កូវីដ-១៩ ទាំងអស់ ដែលបានខិតខំ បំពេញភារកិច្ចទទួលខុសត្រូវ ដោយមិនរុញរា ក្នុងបេសកកម្មនេះ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន និងសូមអោយគាត់ខិតខំព្យាបាលថែទាំជំងឺអោយជាសះស្បើយ ចាំទៅបំពេញភារកិច្ចវិញ ។

សូមបញ្ជាក់ថាអំណោយដែលផ្តលជូននាពេលនេះរួមមាន៖អង្ករ៥០គីឡូក្រាម ,មី១កេស,ទឹកត្រី១យួរ,ទឹកស៊ីអ៉ីវ១យួរ,ត្រីខ២យួរ ,និងថវិកាចំនួន១លានរៀល៕

អត្ថបទទាក់ទង