ខេត្តកណ្ដាល៖ រសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញទទួលឧបករណ៍តេស្តរហ័ស (Rapid Test) ស្វែងរកមេរោគកូវីដ-១៩ ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ចំនួន ៣ពាន់ ។
មានប្រសាសន៍នាឱកាស ទទួលនូវឧបករណ៍តេស្តរហ័ស ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណដល់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលបានផ្ដល់ជូននូវ ឧបករណ៍តេស្តរហ័ស(Rapid Test) ជូនដល់រដ្ឋបាលខេត្តកណ្ដាល ក្នុងការធ្វើតេស្តស្វែងរកមេរោគកូវីដ-១៩ ក្នុងគោលបំណងផ្ដាច់នៅខ្សែចម្លងមេរោគកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល។