រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

អ្នកជំងឺកូវីដ-១៩ នៅក្រុងតាខ្មៅ ចំនួន ៧៥ នាក់ បានជាសះស្បើយ ត្រូវបានអាជ្ញាធរខេត្តអនុញ្ញាត្តឱ្យឡប់ទៅផ្ទះវិញ

ខេត្តកណ្ដាល៖ អ្នកជំងឺកូវីដ-១៩ ចំនួន ២៨ នាក់នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ បឋមសិក្សា ក្រពើហា និងអ្នកជំងឺកូវីដ-១៩ ចំនួន ៤៧ នាក់ នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ វិទ្យាល័យ វឌ្ឍនៈ ឈូងលាភ បានជាសះស្បើយ និងត្រូវបានអាជ្ញាធរខេត្តកណ្ដាល អនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ។

រសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈបានខេត្តកណ្ដាល រួមដំណើរដោយ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរក្រុងតាខ្មៅ អញ្ជើញជួបសំណេះសំណាលជាមួយ អ្នកដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៧៥ នាក់ ដែលមកពីមណ្ឌលសម្រាកព្យាបាល វិទ្យាល័យ វឌ្ឍនៈ ឈូងលាភ និងបឋមសិក្សាក្រ ពើហា ដែលពិធីនេះប្រារព្ធធ្វើនៅ មណ្ឌលសម្រាប់ព្យាបាល វិទ្យាល័យ វឌ្ឍនៈ ឈូងលាភ។

មានប្រសាសន៍សំណេះសំណាល ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានសំដែងនូវការអបអរសាទរ ចំពោះបងប្អូនប្រជាពលរដ្ឋទាំង ៧៥ នាក់ ដែលបានជាសះស្បើយពីជំងឺកូវីដ-១៩។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តកណ្ដាល ក៏បាន ថ្លែងនូវការកោតសរសើរដល់ ក្រុមគ្រូពេទ្យ អាជ្ញាធរក្រុងតាខ្មៅ និងកងកម្លាំងមានសមត្ថកិច្ច ដែលបានយកចិត្តទុកដាក់ ការពារនូវសន្តិសុខ សុវត្ថិភាព ពិនិត្យ និងតាមដានសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាល ជំងឺកូវីដ-១៩ នៅក្នុងក្រុងតាខ្មៅ ក៏ដូចជាទូទាំងខេត្តកណ្ដាល ជាងនេះទៀត បានផ្ដល់នូវអាហារសមរម្យ ជូនពួកគាត់ផងដែរ។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានផ្ដាំផ្ញើដល់បងប្អូន ដែលទើបជាសះស្បើយចំនួន ៧៥ នាក់ ពេលដែលត្រឡប់ទៅផ្ទះវិញ ត្រូវធ្វើចត្តាឡីស័កខ្លួនឯងឱ្យបានត្រឹមត្រូវ តាមវិធានរបស់ក្រសួងសុខាភិបាល រយៈពេល ១៤ ថ្ងៃ ក្នុងករណីមានបញ្ហាសុខភាពមិនប្រក្រតី ត្រូវរាយការណ៍មកអាជ្ញាធរភ្លាម ហើយត្រូវបន្តអនុវត្តនូវវិធានការបង្ការ ការពារ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសប្រសាសន៍របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី រួមមាន ៣ការពារ ៣កុំ ឱ្យបានគ្រប់គ្នា។

ឯកឧត្តមអភិបាលខេត្តកណ្ដាល បានឧបត្ថម្ភដល់បងប្អូនទាំង ៧៥ នាក់ ដោយក្នុងម្នាក់ៗទទួលបានអង្ករ ១០ គីឡូក្រាម មី ១ កេស ត្រីខ ១យួរ ម៉ាស ១ ប្រអប់ និងថវិកា ៥ម៉ឺនរៀល ។+19

2812817 Comments27 SharesLikeCommentShare

អត្ថបទទាក់ទង