រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា ស្រាវជ្រាវ​​ និងវាយតម្លៃសភាពការណ៍ ក្នុងការកំណត់តំបន់លឿងទុំ និងតំបន់លឿង នៅផ្នែកខ្លះ នៃភូមិព្រែកក្ដី ឃុំព្រែកតាទែន ស្រុកពញាឮ ក្រោយពីមានការផ្ទុះឡើង នៃជំងឺកូវីដ-១៩

ខេត្តកណ្តាល៖នៅល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា ស្រាវជ្រាវ​​ និងវាយតម្លៃសភាពការណ៍ ក្នុងការកំណត់តំបន់លឿងទុំ និងតំបន់លឿង នៅផ្នែកខ្លះ នៃភូមិព្រែកក្ដី ឃុំព្រែកតាទែន ស្រុកពញាឮ ក្រោយពីមានការផ្ទុះឡើង នៃជំងឺកូវីដ-១៩។

ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថា តំបន់ក្រហមគឺមានការឆ្លងរាលដាលធ្ងន់ធ្ងរ តំបន់លឿងទុំឆ្លងកំរិតមធ្យម និងតំបន់លឿងឆ្លងកំរិតស្រាល។

ឯកឧត្តមបានបន្តថា ការកំណត់ទាំង៣តំបន់ នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល មិនមែនធ្វើឡើងតាមការអត្តនោម័តរបស់រដ្ឋបាលខេត្តនោះទេ ប៉ុន្តែត្រូវធ្វើឡើងតាមការប្រជុំពិភាក្សា និងវាយតម្លៃជុំគ្នាជាមួយរដ្ឋបាលមូលដ្ឋានថ្នាក់ ស្រុក ឃុំ។

អត្ថបទទាក់ទង